Sunday, January 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងកសិកម្ម៖ ការថយចុះចំនួនកសិផលស្រស់ ទៅទីផ្សារចិន បណ្តាលមកពីខ្វះទូត្រជាក់សម្រាប់ផ្ទុក

ភ្នំពេញ៖ បើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ការនាំចេញកសិផលស្រស់ ដូចជា ផ្លែចេកស្រស់ និងស្វាយស្រស់ មានការថយចុះ ទៅកាន់ប្រទេសចិន បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១​កន្លងទៅ។ ទន្ទឹមនិងការនាំចេញកសិផលស្រស់ទៅកាន់ប្រទេសចិន មានការថយចុះនេះ ប៉ុន្តែកសិផលផ្សេងៗកើនឡើង ៥,៦០%ទៅវិញ។

របាយការណ៍ក្រសួងកសិកម្ម បានបង្ហាញថា ស្ថានភាពនៃការនាំចេញកសិផលទៅក្រៅប្រទេស ក្នុងរយៈពេល៤ខែ (គិតត្រឹមថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២) បរិមាណនំាចេញសរុបជាង ៤លានតោន គឺមានការកើនឡើង ៥,៦០% បើធៀបនឹង រយៈពេលដូចគ្នាក្នុងឆ្នាំ២០២១  ក្នុងនោះមានដូចជា ការនាំចេញអង្ករ ស្រូវ ដំឡូង មីស្រស់ ចំណិតដំឡូងមីក្រៀម ម្សៅដំឡូងមី និងផលិតផលមួយចំនួនធំផ្សេងទៀត។

បើតាមក្រសួងកសិកម្ម ការថយចុះ នៃការនាំចេញកសិផលស្រស់ ទៅកាន់ប្រទេសចិននេះ បណ្ដាលមកពីកង្វះទូត្រជាក់សម្រាប់ផ្ទុកកសិផល បណ្តាលឱ្យទូត្រជាក់ឡើងថ្លៃរហូតដល់ជាង ៣ដង, ការរឹតបន្តឹងការត្រួតពិនិត្យទំនិញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ , ការនាំចេញទៅកាន់ប្រទេសវៀតណាម មានការថយចុះ ដោយសារការនាំចេញពីប្រទេសវៀតណាម ទៅកាន់ប្រទេសចិន អាចដំណើរការទៅបានតិចតួច,ការរឹតបន្តឹងលក្ខខណ្ឌអនាម័យ និងភូតគាមអនាម័យ ជាដើម ជាហេតុធ្វើឱ្យក្រុមហ៊ុនមួយចំនួន ត្រូវអាក់ខានការនាំចេញមួយរយៈ និងក្រុមហ៊ុនខ្លះទុកចោលមិនប្រមូលផល។

ក្រសួងកសិកម្ម បានបញ្ជាក់ថា ការនាំចេញកសិផលទៅកាន់ទីផ្សារក្រៅប្រទេស តែងមានការប្រែប្រួល ដែលជាការសម្រេចចិត្តរបស់ផ្នែកឯកជន ដើម្បីឆ្លើយតបទៅនឹងកត្តាទីផ្សារ៕

×