Sunday, January 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកជំនាញអចលនទ្រព្យថា ដីនៅផ្លូវជាតិលេខ៣ ជាតំបន់ដែលមានសក្ដានុពលខ្ពស់ ក្នុងការសាងសង់លំនៅឋាន

ភ្នំពេញ៖ អ្នកជំនាញវិស័យអចលនទ្រព្យ និងជាឧកញ៉ាដីធ្លីមួយរូប បានបង្ហាញពីតំបន់ ដែលមានសក្ដានុពល ក្នុងការសាងសង់លំនៅឋាន នោះគឺដីនៅក្បែរផ្លូវជាតិលេខ៣ ភ្នំពេញ កំពត។ បច្ចុប្បន្ននេះ ការអភិវឌ្ឍលំនៅឋាន ត្រូវបានមើលឃើញថា កំពុងតែមានការរីកទៅកាន់តំបន់ជាយក្រុងកាន់តែច្រើនឡើង ជាពិសេសលំនៅឋានដែលសាងសង់ក្នុងតម្លៃចន្លោះពី៥ម៉ឺន ទៅ៦ម៉ឺនដុល្លារ។

លោកឧកញ៉ា គីម ហ៊ាង អ្នកជំនាញអចលនទ្រព្យ និងជាប្រធានក្រុមហ៊ុនអចលនទ្រព្យ KW Khmer Real Estate បានឱ្យដឹងថា ផ្លូវជាតិលេខ៣ ជាតំបន់ដែលមានតម្លៃដីនៅសមរម្យ ដូច្នេះ អ្នកវិនិយោគដែលសង់ផ្ទះតម្លៃត្រឹម៥ម៉ឺន ៦ម៉ឺនដុល្លារ អាចធ្វើនៅផ្លូវជាតិលេខ៣បាន ផ្លូវជាតិលេខ៣គឺត្រឹមត្រូវបំផុត។

ជាមួយគ្នានេះ លោកឧកញ៉ា នួន រឹទ្ធី អគ្គនាយកក្រុមហ៊ុន Khmer Founder Appraisal បានឱ្យដឹងថា លំនៅឋានជាលក្ខណៈផ្ទះជាប់ដី នៅក្នុងប្រទេសកម្ពុជា នៅតែមានតម្រូវការខ្ពស់ ដូច្នេះអ្នកដែលកំពុងអភិវឌ្ឍន៍អាចធ្វើការផ្តត់ផ្គង់សាងសង់លំនៅឋាន សម្រាប់បំពេញតម្រូវការបានក្នុងពេលនេះ៕

×