ភ្នំពេញ៖ ក្រសួងធនធានទឹក បានបញ្ជាក់ថា ដោយសារឥទ្ធិពលសម្ពាធទាប នឹងបង្កឱ្យមានភ្លៀងធ្លាក់រាយប៉ាយ ជាបន្តបន្ទាប់នៅក្របខ័ណ្ឌទូទាំងប្រទេស ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ សូមបងប្អូនប្រុងប្រយ័ត្ន ចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីបញ្ហាអាកាសធាតុនៅកម្ពុជាបញ្ជាក់ថា រាជធានីខេត្តមួយចំនួន អាចនឹងប្រឈមទឹកជំនន់ទឹកភ្លៀង ដោយទទួលរងនូវខ្យល់មូសុងនិរតី និងជ្រលងសម្ពាធទាប។ ក្រសួងធនធានទឹក សូមអំពាវនាវឲ្យប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់៕ ដោយ៖បញ្ញាស័ក្តិ