ភ្នំពេញ៖សមត្ថកិច្ចឃាត់ខ្លួនប្ដីស្ត្រីម្នាក់ធ្លាក់ពីលើអគារខុនដូរមកទើរនៅជាន់ទី៥ស្លាប់ភ្លាមៗនៅហ្នឹងកន្លែងសង្ស័យរុញប្រពន្ធទំលាក់នៅការដ្ឋានសំណង់លេខ១៧២ ស្ថិតនៅទីតាំង ផ្លូវ១៦៧ក្រុម១៨ ភូមិ៣ស្ថិត នៅផ្លូវលេខ១៦៧ សង្កាត់ទួលទំពូង ខណ្ឌ ចំកាមន កាលពីម៉ោងប្រមាណ៥និង៣០នាទី ល្ងាច ថ្ងៃទី២ វិច្ឆិកា ឆ្នាំ ២០១៧។
សមត្ថកិច្ចឃាត់បុរសជាប្ដី មានឈ្មោះ ប៊ុន អូន អាយុ២៥ មុខរបរមេការមើលឃ្លាំង ស្នាក់នៅការដ្ឋានកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិអូរ៥ ឃុំ អូរ៥ ស្រុកបឹងកេត ខេត្តកំពង់ចាម ដាក់ឃុំជាបណ្ដោះអាសន្ន យកទៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដោយមានការសង្ស័យហើយបុរស ជាប្ដីមិនមានសាក្សីណាអះអាងថា មិនបានជួបមុខប្រពន្ធ មុនពេលកើតហេតុទេ។
ស្ត្រីរងគ្រោះឈ្មោះ ឡុង ញាញ់ អាយុ២៥ឆ្នាំ និងមាន ផ្ទៃពោះ៦ខែ បានធ្លាក់ជង់ជាប់ដែកនៅជាន់ទី៥ ។ ស្ត្រីរងគ្រោះ មានមុខរបរចុងភៅនិងបោសសំអាត មានស្រុកកំណើតនៅភូមិសៀម ឃុំស្រែ ស្រុក បាភ្នំ ខេត្ត ព្រៃវែង។ តាមការធ្វើកោសលវិច្ច័យរបស់លោក វេជ្ជបណ្ឌិត នន សវណ្ណារ័ត្ន គ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ ថាជនរងគ្រោះស្លាប់ដោយសារ ធ្លាក់ពីជាន់ទី១០ មកទើលើជាន់ទី៥ ។
បើតាមបចេ្ចកទេស ត្រូវធ្វើការស្រាវជ្រាវបន្តសិន ចំណែកស្ត្រីរងគ្រោះ ត្រូវបានប្រគល់សពឱ្យទៅគ្រួសារ យកទៅស្រុកកំណើត៕ ដោយ៖កូឡាប