Monday, September 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វិស័យទេសចរណ៍ ចាប់ផ្តើមមានសន្ទុះឡើងវិញជាសកល ដោយប្រទេសភាគច្រើនបានបន្ថូរបន្ថយវិធានការរឹតបន្តឹងពាក់ព័ន្ធនឹងជំងឺកូវីដ១៩

ភ្នំពេញ៖ វិបត្តិជំងឺកូវីដ១៩ បានធ្វើឱ្យវិស័យទេសចរណ៍សកលធ្លាក់ចុះដុនដាបយ៉ាងខ្លាំង ប៉ុន្តែក្រោយពីប្រទេស​នីមួយៗ មានវិធានការ និងបានចាក់ស្រោចវ៉ាកសំាងបង្ការជំងឺកូវីដ១៩ ធ្វើឱ្យវិស័យទេសចរណ៍ ចាប់ផ្តើមមានសន្ទុះឡើងវិញជាសកល ក្នុងនោះរួមទាំងកម្ពុជាផងដែរ។

វិស័យទេសចរណ៍ ចាប់ផ្តើមមានសន្ទុះឡើងវិញជាសកល ដោយប្រទេសភាគច្រើន បានបន្ថូរបន្ថយនូវវិធានការរឹតបន្តឹងពាក់ព័ន្ធ នឹងជំងឺកូវីដ ១៩ និងបានលើកលែង ឬដកចេញនូវលក្ខខណ្ឌតម្រូវជាច្រើន សម្រាប់​ធ្វើដំណើរអន្តរជាតិ។

វិស័យទេសចរណ៍កម្ពុជា កំពុងបង្ហាញសញ្ញាងើបឡើងវិញពីវិបត្តិជំងឺកូវីដ១៩ នឹងមានកំណើនពីរខ្ទង់នៅឆ្នាំ២០២២នេះ និងឆ្នាំបន្តបន្ទាប់ ប៉ុន្តែសហគ្រាសក្នុងវិស័យនេះ នៅតែបន្តជួបប្រទះនូវបញ្ហាប្រឈមជាច្រើន ជាពិសេសពាក់ព័ន្ធនឹងកង្វះទុន និងកង្វះជំនាញបដិសណ្ឋារកិច្ចច្បាស់លាស់។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា ទោះបីជាវិស័យទេសចរណ៍បានបង្ហាញនូវសញ្ញានៃការងើបឡើងវិញគួរឲ្យកត់សម្គាល់ក្តី ប៉ុន្តែសហគ្រាសនៅក្នុងវិស័យនេះនៅបន្តជួបប្រទះនូវបញ្ហាជាច្រើន រួមមាន៖ ១. ការខ្វះសមត្ថភាពចាប់យកម៉ូឌែលអាជីវកម្មបែបឌីជីថល, ២. ការស្ថិតនៅក្រៅប្រព័ន្ធរបស់សហគ្រាសភាគច្រើន, ៣. ការខ្វះជំនាញបដិសណ្ឋារកិច្ចច្បាស់លាស់ និង ៤. ការខ្វះទុនរួមទាំងទុនបង្វិល និងទុនវិនិយោគ សម្រាប់រក្សាលំនឹង, កែលម្អ និងពង្រីកប្រតិបត្តិការអាជីវកម្មរបស់ខ្លួន។

វិស័យទេសចរណ៍កម្ពុជា ត្រូវបានព្យាករថា នឹងមានកំណើនប្រមាណ ១៦ភាគរយ ក្នុងឆ្នាំ ២០២២ និង ២៣ភាគរយ ក្នុងឆ្នាំ ២០២៣ បន្ទាប់ពីមានការអន្តរាគមន៍ដ៏សកម្មរបស់រាជរដ្ឋាភិបាល។ ជាមួយគ្នានេះអង្គការទេសចរណ៍ពិភពលោក (WTO) បានព្យាករថា វិស័យទេសចរណ៍សកល នឹងត្រឡប់រកគន្លងកំណើនដូចពេលមុនវិបត្តិនៃជំងឺកូវីដ១៩ នៅឆ្នាំ ២០២៤ខាងមុខ។

ជាកិច្ចនៃដំណើរការស្តារ និងការជំរុញវិស័យទេសចរណ៍ឲ្យស្ទុះងើបឡើងវិញ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ «គម្រោងសហហិរញ្ញប្បទានស្តារវិស័យទេសចរណ៍» ដែលមានទំហំទឹកប្រាក់សរុបចំនួន ១៥០លានដុល្លារ។

រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកវិស័យទេសចរណ៍ជាក្បាលម៉ាស៊ីនកំណើនសេដ្ឋកិច្ចដ៏សំខាន់មួយ ហើយប្តេជ្ញាគំាទ្រការស្តារ និងអភិវឌ្ឍវិស័យនេះឲ្យបានល្អ ជាងស្ថានភាពមុនវិបត្តិនៃជំងឺកូវីដ១៩ទៅទៀត ក្នុងការផ្តល់ការងារ និងប្រាក់ចំណូលដល់ប្រជាពលរដ្ឋ៕

spot_img
×