Monday, September 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកខ្ចីប្រាក់ ពីធនាគារនៅកម្ពុជា ប្រមាណ៩៥% បានដាក់បញ្ចាំប្លង់ផ្ទះ ឬប្លង់ដី

ភ្នំពេញ៖ មន្រ្តីធនាគារជាតិនៃកម្ពុជា បានលើកឡើងថា អ្នកដែលខ្ចីប្រាក់ពីធនាគារនៅក្នុងប្រទេសកម្ពុជា មានប្រហែល ៩៥% គឺបានដាក់បញ្ចាំប្លង់ផ្ទះ ឬប្លង់ដី។

លោកជំទាវ ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា បានកត់សម្គាល់ឃើញថា សព្វថ្ងៃនេះ អតិថិជនខ្ចីប្រាក់ពីធនាគារនៅក្នុងប្រទេសកម្ពុជា មានប្រហែល ៩៥% បានដាក់ប្លង់ផ្ទះ ឬប្លង់ដី ជាវត្ថុបញ្ចាំ ដែលក្នុងនោះ សម្រាប់អតិថិជនដែលខ្ចីលុយដើម្បីទិញផ្ទះសម្រាប់ស្នាក់នៅខ្លួនឯង គឺមានហានិភ័យតិចតួចប៉ុណ្ណោះ ប៉ុន្តែអ្វីដែលបារម្ភនោះ គឺអ្នកដែលខ្ចីប្រាក់ដើម្បីទិញផ្ទះ ឬដីសម្រាប់វិនិយោគ ហើយប្រសិនបើគាត់មិនមានលទ្ធភាពបង់សងធនាគារដោយប្រការណាមួយ នោះនឹងប៉ះពាល់ដល់វិស័យធនា គារ ក្នុងពេលដែលវត្ថុបញ្ចាំរបស់គាត់មានតម្លៃទាបជាងទំហំប្រាក់ដែលបានខ្ចី។

លោកជំទាវ បានលើកឡើងដូចនេះ នៅក្នុងសិក្ខាសាលាស្តីពីការផ្សព្វផ្សាយ និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសន្ទស្សន៍ថ្លៃលំនៅឋាន នាថ្ងៃទី ៦ខែមិថុនា ឆ្នាំ២០២២ ដែលរៀបចំឡើងដោយធនាគារជាតិនៃកម្ពុជា សហការជាមួយនិងវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ។

លោកជំទាវ បានគូសបញ្ជាក់ថា ការអភិវឌ្ឍវិស័យផ្ទះសម្បែង ត្រូវបានចាត់ទុកជាការចូលរួមធ្វើឲ្យប្រសើរឡើងនូវគុណភាពជីវិត និងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដូចបង្ហាញនៅក្នុងទ្រឹស្តីឋានានុក្រមនៃតម្រូវការមួយ ដែលបានចាត់ទុក អាហារ សម្លៀកបំពាក់ និងទីជម្រក ជាតម្រូវការមូលដ្ឋានដ៏ចាំបាច់បំផុតរបស់មនុស្សជាតិ៕

spot_img
×