Monday, September 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការផ្លាស់ប្តូរពាណិជ្ជកម្មកម្ពុជា កូរ៉េ មានការកើនឡើងក្នុងរយៈពេល៤ខែ ឆ្នាំ២០២២  

ភ្នំពេញ៖ ទំនិញសំខាន់ៗ ដែលកម្ពុជានាំទៅទីផ្សារកូរ៉េខាងត្បូង មានដូចជា៖ សម្លៀកបំពាក់ និងស្បែកជើងផលិតផលធ្វើដំណើរ ភេសជ្ជៈ គ្រឿងបន្លាស់អេឡិចត្រូនិក កៅស៊ូ ថ្នាំពេទ្យ និងផលិតផលកសិកម្ម ចំណែកផលិតផលដែលកម្ពុជា នាំចូលមកពីកូរ៉េវិញ រួមមាន៖ យានយន្ត គ្រឿងអេឡិចត្រូនិក សម្ភារផ្ទះបាយ ភេសជ្ជៈ ថ្នាំពេទ្យ គ្រឿងសំអាងនិងផលិតផលប្លាស្ទិក ជាដើម។

បើយោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ប្រទេសកម្ពុជា បាននាំចេញទំនិញទៅកាន់ប្រទេសកូរ៉េខាងត្បូង ក្នុងតម្លៃទឹកប្រាក់ប្រមាណ ៧៥,៩២ លានដុល្លារ ក្នុងរយៈពេល ៤ខែឆ្នាំ ២០២២នេះ បានកើនឡើង ២០,២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២១។

រីឯ ការនាំចូលរបស់កម្ពុជា ពីប្រទេសកូរ៉េខាងត្បូងវិញ នៅចន្លោះខែមករា ដល់ខែមេសា ឆ្នាំ២០២២ មានតម្លៃទឹកប្រាក់ប្រមាណ ២២២ លានដុល្លារ កើនឡើង ៣០,៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ដោយឡែកសម្រាប់ខែមេសា ឆ្នាំ២០២២ ការផ្លាស់ប្តូរពាណិជ្ជកម្មប្រទេសទាំង ២ មានទឹកប្រាក់សរុប ៦៣,៤៩លានដុល្លារ កើន ៥១,៦៥ភាគរយ ធៀបខែមេសា ឆ្នាំ ២០២១។ ក្នុងនោះកម្ពុជានាំទំនិញទៅកូរ៉េ មានតម្លៃ ១៤,៥៩លានដុល្លារ កើនឡើង ១២,៥ភាគរយ និងការនាំចូលពីកូរ៉េ មានតម្លៃ ៤៨,៩លានដុល្លារ កើន ៦៩,២ភាគរយ។

គួរបញ្ជាក់ថា កម្ពុជារំពឹងថា នឹងអាចនាំចេញផលិតផលកសិកម្មកាន់តែច្រើនទៅទីផ្សារកូរ៉េ ខណៈបច្ចុប្បន្នកម្ពុជាកំពុងនាំចេញកសិផលមួយចំនួនដូចជា ផ្លែស្វាយស្រស់ គ្រាប់ស្វាយចន្ទី គ្រាប់ពោត និងម្រេចជាដើម៕

spot_img
×