បន្ទាប់ពីបានធ្វើការអង្កេតតាមដានលើស្ថានភាពអាកាសធាតុរួចមក ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងដល់សាធារណជនថា ៖ ព្យុះទី ២៣ ឈ្មោះ ដំរី (DAMREY) ដែលកើតមានឡើងនៅក្នុងសមុទ្រចិនខាងត្បូង បាននឹងកំពុងធ្វើដំណើរឆ្ពោះមកទិសខាងលិច។ យោងតាមការព្យាករណ៍ព្យុះនេះនឹងបង្កើនឥទ្ធិពលទៅជាព្យុះទីហ្វុងកម្រិត១ មុនពេលទៅដល់ឆ្នេរប្រទេសវៀតណាមមកភាគខាងត្បូង នាព្រលប់ថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នឹងមានឥទ្ធិពលលើព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ០៤ ដល់ថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ ២០១៧ ដោយបង្កឲ្យមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន លាយឡំជាមួយនឹងខ្យល់បក់បោកខ្លាំង នៅតាមបណ្តារាជធានី-ខេត្តមួយចំនួន ។ ដោយ ៖ នាថ
ទំនាក់ទំនង : 0716140005
Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91