តូក្យូ៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន លោក សាន់នីឈី សូហ្សូគី (Shunichi Suzuki) បាននិយាយនៅថ្ងៃអង្គារនេះថា លោកមានការព្រួយបារម្ភអំពីការធ្លាក់ចុះយ៉ាងឆាប់រហ័សនៃប្រាក់យ៉េននាពេលថ្មីៗនេះ ខណៈដែលរូបិយប័ណ្ណបានធ្លាក់ចុះដល់កម្រិតទាបក្នុងរយៈពេល 24 ឆ្នាំនេះ ធៀបនឹងដុល្លារ។
លោក សូហ្សូគី បានប្រាប់អ្នកយកព័ត៌មានថា លោកនឹងចាត់វិធានការសមស្របលើរូបិយប័ណ្ណតាមតម្រូវការ ខណៈពេលដែលរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធររូបិយប័ណ្ណពីក្រុមប្រទេសទាំងប្រាំពីរ (G7)៕ ប្រភព៖រ៉យទ័រ