Sunday, September 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មានរបស់រាជរដ្ឋាភិបាល បានដំណើរការដោយមានក្រុមហ៊ុនជាង ១ម៉ឺន បានចុះបញ្ជី ក្នុងរយៈពេលពីរឆ្នាំមកនេះ

ភ្នំពេញ៖ ប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ជាវិធានកែទម្រង់មុតស្រួចជាកញ្ចប់របស់រាជដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណង ដើម្បីលើកស្ទួយភាពប្រកួតប្រជែង និងលើកកម្ពស់បរិយាកាសធុរកិច្ច និងវិនិយោគ នៅក្នុងប្រទេសកម្ពុជា។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីខួបគម្រប់ ២ឆ្នាំនៃការដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាននេះ ចាប់ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០២០ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០២២ មានពាក្យស្នើសុំ ដែលបានអនុម័តចំនួន ១៤.៦៧៦ក្រុមហ៊ុន ដែលមានទំហំដើមទុនវិនិយោគចំនួន ៤៦៧០លានដុល្លារ។ មានន័យថា ការចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងរយៈពេលពីរឆ្នាំមកនេះ ដែលរួមបញ្ចូលគ្នាទាំងដំណាក់កាលទី១ និងដំណាក់កាលទី ២ បានអនុម័តលើពាក្យស្នើសុំពីក្រុមហ៊ុនចំនួន ១ម៉ឺន ៤ពាន់ ៨៦៩ក្រុមហ៊ុន។

ការចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី ២ តាមរយៈក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានអនុម័តលើសំណើរចំនួន ៣, ក្រសួងទេសចរណ៍ ចំនួន ៥៣, ក្រសួងប្រៃសណីយ៍ និងទូរគមន៍ចំនួន ១០៥ និងនិយ័តករអចលនវត្ថុ និងបញ្ចាំនៃអាជ្ញាធរសេវាកម្មហិរញ្ញវត្ថុមិនមែនធនាគារចំនួន ៣២ក្រុមហ៊ុន។

ប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន បានដំណើរការដោយរលូន និងប្រកបដោយផ្លែផ្កានេះ ដែលបច្ច័យនេះគឺជាសមិទ្ធផលនៃកិច្ចខិតខំប្រឹងប្រែង និងការតម្រង់ទិសដោយការយកចិត្តទុកដាក់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការចូលរួមយ៉ាងពេញទំហឹងពីក្រសួង-ស្ថាប័នពាក់ព័ន្ធ និងការចូលរួមគាំទ្រ និងផ្តល់មតិរិះគន់ដើម្បីស្ថាបនារបស់ធុរជន និងសាធារណជនទាំងអស់។

បច្ចុប្បន្នក្រសួងបានដាក់ឲ្យប្រើប្រាស់ការរៀបចំប្រព័ន្ធនេះមាន ២ ដំណាក់កាល រួចមកហើយ ដោយដំណាក់កាលទី ១ ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ អស់រយៈពេល ២ ឆ្នាំកន្លងមក គឺរាប់ចាប់ពីថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០២០ រហូតដល់ថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០២២។ រីឯដំណាក់កាលទី២ ត្រូវបានដាក់ឱ្យដំណើរការនៅថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០២១ ផ្តោតលើការផ្តល់អាជ្ញាបណ្ណជំនាញពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ក្រសួងទេសចរណ៍, ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងនិយ័តករអាជីវកម្មអចលនទ្រព្យ និងបញ្ចាំនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។ ហើយការងារដំណាក់កាលទី ៣ នឹងលេចចេញជារូបរាងឡើងក្នុងពេលដ៏ខ្លីខាងមុខនេះ៕

spot_img
×