Sunday, September 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកជំនាញ៖ អាជីវកម្មអភិវឌ្ឍដីឡូតិ៍មកដល់ពេលនេះ  កាន់តែមានភាពប្រកួតប្រជែងខ្លាំងឡើងៗ

ភ្នំពេញ៖ អ្នកជំនាញអចលនទ្រព្យ​ បានលើកឡើងថា ការអភិវឌ្ឍដីឡូតិ៍ ដែលផ្ដោតតែលើតម្លៃ នឹងសម្លាប់អាជីពមួយនេះ នាពេលអនាគត។​ អ្នកជំនាញបន្តថា មកដល់ពេលនេះអាជីវកម្មអភិវឌ្ឍដីឡូតិ៍  កាន់តែមានភាពប្រកួតប្រជែងខ្លាំងឡើងៗ ដែលតម្រូវឱ្យអ្នកអភិវឌ្ឍន៍ដីឡូតិ៍មួយចំនួន ត្រូវគិតពីតម្លៃ និងការអភិវឌ្ឍហេដ្ឋរចនា ដីឡូតិ៍ ។

ម្ចាស់គម្រោងដីឡូតិ៍មួយនៅតាមបណ្តោយផ្លូវជាតិលេខ៣ បានឱ្យដឹងថា ការអភិវឌ្ឍដីឡូតិ៍នៅក្នុងប្រទេសកម្ពុជាបានកើតឡើងជាយូរមកហើយ។ អាជីវកម្មមួយនេះ នឹងជួបបញ្ហា ឬអាចនឹងបាត់ទំនុកចិត្តពីអ្នកទិញ បើសិនជាអ្នកអភិវឌ្ឍន៍មិនផ្ដោតយកចិត្តទុកដាក់អភិវឌ្ឍន៍ ជាជាងការលក់ចេញឱ្យបានច្រើន។

ម្ចាស់គម្រោងដីឡូតិ៍ បានបន្តថា ការអភិវឌ្ឍដីឡូតិ៍ដោយគិតតែតម្លៃវាមិនពិបាកទេ គ្រាន់តែពុះជាឡូតិ៍ៗបោះបង្គោលឈូសឆាយបន្តិចបន្តួចនោះ តែអ្វីដែលពិបាកគឺគុណភាពនៃការអភិវឌ្ឍដីឡូតិ៍ ដើម្បីផ្តល់ទំនុកចិត្តដល់​អ្នកទិញ និងអ្នកលក់។ អ្នកអភិវឌ្ឍ ត្រូវតែសួរខ្លួនឯងថា តើពេលអនាគត អតិថិជនចង់សង់ផ្ទះ មានប្រព័ន្ធលូហើយឬនៅ មានប្រព័ន្ធទឹកស្អាតដែរឬទេ មានផ្លូវចូលក្នុងដីឡូតិ៍ហើយឬនៅ ដូច្នេះប្រសិនជាអ្នកអភិវឌ្ឍន៍គិតគូរពីហេដ្ឋារចនាសម្ព័ន្ធទាំងនេះ នោះអ្នកអភិវឌ្ឍន៍និងលក់ដីនេះក្នុងតម្លៃដែលអ្នកទិញអាចទុកចិត្តបាន។​

គួរបញ្ជាក់ថា បើតាមអ្នកជំនាញអចលនទ្រព្យ ការអភិវឌ្ឍដីឡូតិ៍ បែបគិតតែពីតម្លៃប្រកួតប្រជែង វានឹងសម្លាប់អាជីវកម្មមួយនេះ នាពេលអនាគត ហើយគេនឹងខ្លាចរអារ នៅពេលឮពីដីឡូតិ៍ ដូច្នេះអ្នកអភិវឌ្ឍន៍ដីឡូត៏ទាំងឡាយ ត្រូវគិតគូរឱ្យច្បាស់លាស់ មុននឹងសម្រេចអភិវឌ្ឍន៍ដីឡូតិ៍ ដែលកុំគិតតែពីចំណេញ ហើយធ្វើឱ្យអតិថិជនបាត់ទំនុកចិត្ត និងខូចគេឈ្មោះក្រុមហ៊ុន៕

spot_img
×