Sunday, September 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា នាំចេញគ្រាប់ស្វាយចន្ទី ធ្លាក់ចុះ ៥០% ក្នុងរយៈពេល ៥ខែដំបូង ឆ្នាំ២០២២នេះ

ភ្នំពេញ៖ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា ប្រទេសកម្ពុជា បាននាំចេញគ្រាប់ស្វាយចន្ទី ឆៅចំនួនជាង ៣៩ម៉ឺន ចាប់ពីខែមករា ដល់ ខែឧសភា ឆ្នាំ២០២២នេះ បានថយចុះ ៥០,៧០% បើធៀបនឹងរយៈ​ពេលដូចគ្នាកាលពីឆ្នាំមុន។

ការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃ មានចំនួនជាង ២៧៤ តោន ធ្លាក់ចុះ៦៩,៥២ ភាគរយ ដែលក្នុងនោះ ៣៦,៦ ៨ តោនត្រូវបាននាំចេញទៅប្រទេសចិន ១០៨តោន ទៅកាន់ប្រទេសថៃ ២០ តោន ទៅកាន់ប្រទេសជប៉ុន   និង៩,៨០ តោន ទៅកាន់តៃវ៉ាន់។

ក្នុងនោះ ការនាំចេញទៅវៀតណាមមានចំនួន ៣៩ ម៉ឺនតោន ថៃ ១៣០០តោន ឥណ្ឌា ៩៨ តោន ចិន ១៣តោន និង ជប៉ុន ០,១៤តោន។  បើតាមសមាគមស្វាយចន្ទីកម្ពុជា វៀតណាម បានទិញគ្រាប់ស្វាយចន្ទីប្រហែល ៩៥ ភាគរយពីកម្ពុជា ហើយគ្រាប់ស្វាយចន្ទី ដែលនាំចេញទៅនោះ ភាគច្រើន គឺឆៅ និងស្ងួត ដែលមានតម្លៃប្រហាក់ប្រហែល នឹងឆ្នាំមុន គឺ៦៨០០ ទៅ ៧២០០រៀល ក្នុងមួយគីឡូក្រាម សម្រាប់សាច់ស្វាយចន្ទីស្ងួត ៣០ភាគរយ។

សមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងទៀតថា ការនាំចេញគ្រាប់ស្វាយចន្ទីចំនួន ៥៧ម៉ឺន ៤ ,ពាន់ ៣៥៩ តោន ដែលមានតម្លៃ ៨៦៥ លានដុល្លារ ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំនេះ ថយចុះ ៤៤ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ការបន្តធ្លាក់ចុះ ផលិតកម្មស្វាយចន្ទី នៅដើម ឆ្នាំ២០២២នេះ បើតាមសមាគម ដោយសារការប្រែប្រួលអាកាសធាតុ បានបំផ្លាញគុណភាពនៃគ្រាប់ ដែលធ្វើឱ្យការទទួលផលបានគ្រាប់ល្អ ត្រឹមតែ ២០% ទៅ ២២% ប៉ុណ្ណោះ ដូច្នេះ តម្លៃបានធ្លាក់ចុះទៅតាមហ្នងដែរ៕

spot_img
×