ក្រោយនាងបានក្លាយជាតួឯកស្រី ក្នុងខ្សែភាពយន្តរឿង ‹‹បុព្វេសន្និវាស ›› កញ្ញា Bella Ranee បានកំពុងល្បីយ៉ាងខ្លាំងនៅក្នុងប្រទេសថៃ ។ ប៉ុន្តែ កាលពីថ្ងៃទី១៦ ខែឧសភា កញ្ញា Bella បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈនាងបង្ហាញវត្តមាននៅក្នុងការិយាល័យប៉ូលីស ។
ជាក់ស្តែង កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ តារាភាពយន្តវ័យ ២៩ ឆ្នាំ រូបនេះ ដែលជាប្រតិបត្តិករនៃផលិតផល Bege បានខ្លួនបំភ្លឺទាក់ទងនឹងករណីផ្សព្វផ្សាយពាណិជ្ជកម្មសម្រកទម្ងន់ដ៏ហួសប្រមាណមួយ ពោលគឺលើសពីការពិត ដែលជាហេតុធ្វើឲ្យក្រួសួងចំណីអាហារ និងឱសថ កោះហៅមកបញ្ជាក់ពីប្រសិទ្ធភាពរបស់វាសារជាថ្មី ។
ទោះយ៉ាងណា បញ្ហារបស់នាងត្រូវបានបញ្ចប់ បន្ទាប់ពីកញ្ញា Bella បានយល់ព្រមទទួលយកការពិត និងបង់ថ្លៃផាកពិន័យចំនួន ៥ ពាន់បាត ៕ ចន្ទី