Sunday, September 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធុរជនរបស់ប្រទេសម៉ាឡេស៊ី ស្វែងរកឱកាសវិនិយោគនៅកម្ពុជា

ភ្នំពេញ៖ វិស័យឯកជនរបស់ប្រទេសម៉ាឡេស៊ីជាច្រើន ជាមួយនឹងអាជីវកម្មផ្សេងៗគ្នា មានដូចជា៖ ឧស្សាហកម្មវេជ្ជសាស្ត្រ ការអភិវឌ្ឍផ្សារទំនើប ការលក់ទំនេញរាយ អាហារ និងភេសជ្ជៈ ទូរគមនាគ មន៍ សួនកម្សាន្ត សណ្ឋាគារ ការអប់រំ ការផលិតទំនិញ គ្រឿងចក្រធនធ្ងន់ និងកីឡាបែបអេឡិចត្រូនិច បានស្វែងរកឱកាសវិនិយោគនៅកម្ពុជា ដោយបានធ្វើដំណើរមកកាន់រាជធានីភ្នំពេញេ ដើម្បីចូលរួមកម្មវិធីផែនទីជំនួញម៉ាឡេស៊ី និងកម្ពុជា រយៈពេលពីរថ្ងៃ ដែលជាការរៀបចំដើម្បីឱ្យធុរកិច្ចម៉ាឡេស៊ី បានមើលឃើញដោយខ្លួនផ្ទាល់នូវឱកាស​និងផលប្រយោជន៍ទៅវិញទៅមក ការទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់សគ្រិននៃប្រទេសទាំងពីរ។

សមាគមធុរកិច្ចអាស៊ាននៃកម្ពុជា ដោយមានការគាំទ្រពីខាងស្ថានទូតម៉ាឡេស៊ីនៅភ្នំពេញ បានរៀបចំកម្មវិធីមួយហៅថា កម្មវិធីផែនទីជំនួញម៉ាឡេស៊ី និងកម្ពុជា ដើម្បីភ្ជាប់អាជីវកម្មម៉ាឡេស៊ី និងកម្ពុជាឲ្យកាន់តែច្រើនរួមគ្នា ក្នុងតំបន់ដែលមានរួចជាស្រេច ក៏ដូចជានៅក្នុងឧស្សាហកម្មដែលមិនទាន់បានស្វែងរក។

ការរៀបចំធ្វើកម្មវិធីនេះ ធ្វើឡើងនៅថ្ងៃទី២១-២២ ខែមិថុនា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ដើម្បីជួយលើកកម្ពស់ ការវិនិយោគរបស់ម៉ាឡេស៊ីចូលមកក្នុងកម្ពុជា ហើយម៉ាឡេស៊ី បានកំណត់គោលដៅកើនឡើងខ្ពស់ពីចំណុចលំដាប់លេខ៣ ពេលបច្ចុប្បន្ននៃប្រភពវិនិយោគផ្ទាល់បរទេសរបស់កម្ពុជា។

លោក អ៊ែលឌីន ហ៊ូសៃនី ម៉ូដ ហាស៊ីម (Eldeen Husaini Mohd Hashim) ឯកអគ្គរាជទួតរបស់ម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវឲ្យធុរៈកិច្ចម៉ាឡេស៊ីទាញយកអត្ថប្រយោជន៍ពីការបើកព្រំដែនអន្តរជាតិរវាងម៉ាឡេស៊ី និងកម្ពុជា ហើយចាប់យកឳកាសនេះ ហើយធ្វើឲ្យវត្តមានអាជីវកម្មនេះទទួលបានប្រាក់ចំណេញ នៅក្នុងអាណាចក្រដែលវាប្រាកដឲ្យឃើញ និងជាសក្ខីភាពដែលបញ្ជាក់ឲ្យឃើញពីកំណើនដ៏ខ្ពស់របស់ GDP សារជាថ្មីម្តងទៀត បន្ទាប់ពីការរាតត្បាត និងការរឹតបន្តឹងត្រូវបានបន្ធូរបន្ថយ។

សូមជម្រាបថា ម៉ាឡេស៊ី ជាប្រទេសដែលមានប្រភពវិនិយោគដ៏សំខាន់មួយនៃបណ្តាប្រទេសក្នុងតំបន់អាស៊ានក៏ដូចជាក្នុងប្រទេសកម្ពុជា ហើយបើគិតត្រឹមដំណាច់ឆ្នាំ ២០២១ យោងតាម CDC បានទទួលចុះបញ្ជីគម្រោងវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់របស់ម៉ាឡេស៊ី ចំនួន ១៦២គម្រោង ក្នុងតម្លៃទុនវិនិយោគសរុបប្រមាណ ៣,១៥ពាន់លានដុល្លារ៕

spot_img
×