Sunday, September 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

PAY ME មុខងារសម្រាប់ទទួលប្រាក់ថ្មី នៅលើអេស៊ីលីដា ម៉ូបាល តាមរយៈការបង្កើត QR Code ឬ Link រួចផ្ញើទៅឱ្យអ្នកបង់ប្រាក់ជាការស្រេច

ភ្នំពេញ៖ អេស៊ីលីដាម៉ូបាល គឺជាអេប (app) មួយ ដែលមានបច្ចកេវិទ្យាខ្ពស់ ទាន់សម័យ មានមុខងារជារច្រើនសម្រាប់អតិថិនប្រើប្រាស់បានយ៉ាងងាយស្រួល រហ័ស ទាន់ចិត្ត ចំណេញពេលវេលា និង មានសុវត្ថិភាពខ្ពស់បំផុត ក្នុងការធ្វើប្រតិបត្តិការផ្សេងៗ។ ឥឡូវនេះ ធនាគារ អេស៊ីលីដា បានបង្ហាញមុខងារថ្មីមួយ ដែលមានឈ្មោះថា” Pay Me” ជាមុខងារទទួលប្រាក់ថ្មី នៅលើអេស៊ីលីដា ម៉ូបាល។

មុខងារថ្មី សម្រាប់ទទួលប្រាក់ នៅលើអេស៊ីលីដាម៉ូបាលនេះ អាចជួយឲ្យអ្នកទារទូរទាត់សំណង (ទារលុយ-សងលុយ) កាន់តែងាយស្រួល និងចំណេញវេលា។ មុខងារថ្មីនេះ យើងអាចបង្កើត QR Code ឬ Link រួចផ្ញើទៅឱ្យអ្នកបង់ប្រាក់ ដែលប្រើអេស៊ីលីដាម៉ូបាល ឬប្រើអេបធនាគារផ្សេង បានយ៉ាងងាយស្រួល ជាពិសេសអាចកំណត់ចំនួនទឹកប្រាក់ សម្រាប់បង់បានតាមតម្រូវការ។

មុខងារទទួលប្រាក់ (Pay Me) ជាមុខងារមួយប្រភេទសម្រាប់អតិថិជនប្រើប្រាស់ក្នុងការទូទាត់សាច់ប្រាក់តាមរយៈការទិញទំនិញអនឡាញគ្រប់ប្រភេទ  និងសេវាកម្មផ្សេងៗ ជាពិសេសអ្វីដែលកាន់តែងាយស្រួលនោះគឺ ការទូទាត់សំណង (ទារលុយ-សងលុយ) ដោយគ្រាន់តែបង្កើត QR Code ឬ Link នៅលើអេស៊ីលីដាម៉ូបាល រួចផ្ញើទៅ អ្នកបង់ប្រាក់ ធ្វើការបង់ប្រាក់ តែមួយភ្លែតរួចជាការស្រេច ។

វិធីទារលុយថ្មីនៅលើអេស៊ីលីដាម៉ូបាលនេះ ទោះនៅទីណាក៏តាមទារលុយបានដែរ។ យើងអាចបង្កើត QR Code ឬ Link សម្រាប់បង់ និងទទួលប្រាក់ពីអ្នកប្រើអេស៊ីលីដាម៉ូបាល ឬពីអ្នកប្រើអេបរបស់ ធនាគារ ផ្សេង បានយ៉ាងឆាប់រហ័ស និងមិនអស់ថ្លៃសេវាទៀត។ 

ដើម្បីអាចប្រើមុខងារទទួលប្រាក់នេះ សូម Update អេស៊ីលីដាម៉ូបាល នៅក្នុង App Store, Google Play, ឬ App Gallery។ សូមចុចនៅទីនេះ ដើម្បីដឹងច្បាស់ពីរបៀបវេរលុយតាមរយៈ Pay Me៕

spot_img
×