ប្រធានាធិបតីអាមេរិកដូណាល់ត្រាំ និងឧបនាយករដ្ឋមន្ត្រីចិន Liu He នៅសេតវិមាន ក្នុងរូបថតត្រូវបានបង្ហោះដោយលោកត្រាំ ដោយលោកត្រាំ លើ Twitter ថ្ងៃទី ១៧ ខែឧសភា។
ចិនបានសំណូមពរកាត់បន្ថយអតិរេកពាណិជ្ជកម្មប្រមាណ ២០០ពាន់លានដុល្លារ ជាមួយអាមេរិក បំណងទប់ស្កាត់សង្គ្រាមពាណិជ្ជកម្ម នេះបើតាម SCMP។
ការកាត់បន្ថយអតិរេកពាណិជ្ជកម្មមួយផ្នែកដោយត្រូវបានអនុវត្តនឹងចិនបង្កើនឲ្យបានខ្លាំងក្លាការទិញទំនិញរបស់អាមេរិក និងបណ្តាវិធានការដទៃទៀត នេះជាលទ្ធផលចរចានៅជុំទី ២ ក្រោយពេលដែលប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ បានថ្លែងខ្លាំងៗចំពោះរឿងអធិរេកពាណិជ្ជកម្មជាមួយចិននេះ ។
ឧបនាយករដ្ឋមន្ត្រីចិន Liu He ជួបជាមួយប្រធានគណៈកម្មការហិរញ្ញវត្ថុព្រឹទ្ធសភាអាមេរិក Orrin Hatch ។
សេចក្តីថ្លែងការណ៍របស់សេតវិមានដែលបានផ្សាយចេញនៅរសៀលថ្ងៃព្រហស្បតិ៍ទី ១៧ ខែឧសភា (ម៉ោងនៅតំបន់) ៖ “បណ្តាមន្ត្រីអាមេរិក បានរាយការណ៍ប្រាប់យ៉ាងច្បាស់លាស់នូវយោបល់ទាំងឡាយរបស់ប្រធានាធិបតីអំពីចំណងទាក់ទងពាណិជ្ជកម្មស្មើភាពជាមួយចិន ។ មន្ត្រីអាមេរិក និងប្រតិភូចិន ក៏បានចូលរួមក្នុងជំនួបមួយជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅសេតវិមាន ។ ភាគីទាំងសងខាងបានយល់ព្រមបន្តកិច្ចចរចានេះនៅថ្ងៃស្អែកទៀត” ។
លោក Liu បាននិយាយប្រាប់លោកប្រធានាធិបតីត្រាំថា ប្រទេសទាំងពីរចាំបាច់ត្រូវដោះស្រាយជម្លោះពាណិជ្ជកម្មទាំងឡាយដោយស្មើភាព និងមានប្រយោជន៍ទាំងសងខាង ។
ប្រធានាធិបតីត្រាំក្នុងពិធីលាងសោយភោជជាមួយប្រធានរដ្ឋចិន នៅ Florida ។
គួររំលឹកថា មុនជំនួបប្រជុំជាមួយលោក Liu លោកត្រាំនិយាយត្រង់ៗថា ៖ “យើងខ្ញុំបានបាត់បង់ ៨០០ពាន់លានដុល្លារ ក្នុងពាណិជ្ជកម្មកាលពីឆ្នាំទៅម៉ិញ ដោយឡែកចិនមានកម្រិត អតិរេកខ្ពស់ជាងគេ រហូតដល់ទៅ ៥០០ពាន់លានដុល្លារ ។
ទីភ្នាក់ងារស៊ីនហួរ របស់ចិនគ្រាន់តែដកស្រង់សម្តីរបស់លោកត្រាំ និយាយថា ប្រទេសទាំងពីរចាំបាច់បើកទូលាយកិច្ចសហប្រតិបត្តិការអំពីថាមពល ផលិតកម្ម វិនិយោគ ការនាំចូលកសិកម្ម ព្រមទាំងកែសម្រួលលទ្ធភាព នៃទំនាក់ទំនងទីផ្សារទៅវិញទៅមក ៕ សូយន