នារីជនជាតិថៃមានសាច់ឈាមទ្រលុកទ្រលន់ម្នាក់ គឺជាតារាអ៊ីនអ៊ីនធើរណេតដ៏ល្បីមួយរូប មិនថានៅលើបណ្តាញសង្គមហ្វេសប៊ុក ឬក៏ Instagram ។ អ្វីដែលធ្វើឲ្យនាងល្បីល្បាញមកទល់ពេលនេះ គឺដោយសារតែនាងជាមនុស្សម្នាក់ ចូលចិត្តមានគំនិតច្នៃប្រឌិតសិល្បះផ្សេងៗតាមរយៈការស្លៀកពាក់«ធ្វើតាម»តារាល្បីអន្តរជាតិដ៏ល្បីៗ ។
ប៉ុន្តែ អ្វីដែលធ្វើឲ្យគេកាន់តែចាប់អារម្មណ៍ខ្លាំងនោះ គឺត្រង់ថា បានសម្លៀកសម្លៀកបំពាក់តាមជនល្បីៗទាំងនោះ ដោយយកម្ហូប, ចំណីអាហារ, បន្លែ, ផ្លែឈើ និងរបស់របរដ៏សាមញ្ញៗទាំងណាដែលងាយស្រួលរកបាននៅតាមទីផ្សារ យកមកច្នៃតុបតែងបានជាសម្លៀកបំពាក់រ៉ូបដ៏ស្រស់ស្អាតមួយ ។
ថ្មីៗនេះ នាងបានធ្វើឲ្យគេផ្ទុះសំណើច និងកោតសរសើរជាខ្លាំង ខណៈរូបថត១សន្លឹករបស់នាងបាន «Copy» តាមដូចបេះដាក់តែម្តង ទៅនឹងមេដឹកនាំកូរ៉េខាងជើងលោក គឹម ជុងអ៊ុន ។
គួរបញ្ជាក់ថា ប្អូនស្រី Sine Benjaphorn មានអ្នកតាមដានជាង ៤៧,០០០ នាក់ នៅលើ Instragram និងជាង ១៥២,០០០ នាក់ នៅលើហ្វេសប៊ុក ៕ ចន្ទី