សុនកញីមួយក្បាលនេះ បានរស់នៅអនាថាតាមផ្លូវអស់ពេល ៣ខែ មកហើយ ហើយទោះបីប្រជាពលរដ្ឋរស់នៅតំបន់នោះ ប្រឹងប្រែងចង់ជួយដល់វា តែវាតែងគេចចេញពីគេឯង ។
ក្រោយមកទើបគេដឹងថា មូលហេតុដែលវាគេចចេញពីមនុស្សចម្លែក ព្រោះតែវាស្វែងរកកន្លែងបង្កើតកូនមួយហ្វូង ។ អង្គការ Hope For Paws បានសម្រេចត្រូវអន្តរាគមន៍ដើម្បីសង្គ្រោះគ្រួសាររបស់វា ។ ដំបូងវាពិតជាភ័យខ្លាចពេលឃើញបុគ្គលិករបស់អង្គការនេះចូលកៀក ប៉ុន្តែក្រោយមកវាសម្ងំស្ងៀមព្រោះតែគ្មានអាហារក្រោយពេលទើបបង្កើតកូន ។ បុគ្គលិកអង្គការនោះក៏បានយកចំណីអាហារឲ្យវា ។
នៅពេលដែលគេចាប់យកកូនវាម្តងមួយៗចេញ ភ្នែករបស់វាបង្កប់នូវការខ្វាយខ្វល់ ហើយហាក់ដូចជាកំពុងយំ ។ ដំបូងឡើយពេលគេលើកវាចេញទៅមុនវាពុំព្រម ហេតុនេះពួកគេបានចាប់យកកូនវាចេញម្តងមួយៗទៅដាក់ខាងក្រៅ ហើយលើកវាចេញចុងក្រោយគេ ។
ចុងក្រោយគេបានជញ្ជូនគ្រួសារវាទាំងមូលទៅកាន់ទីសុវត្ថិភាពដើម្បីថែទាំ កែវភ្នែកវាពេលនោះពិតជាបង្ហាញឲ្យឃើញសុភមង្គលរបស់ឆ្កែជាម្តាយម្នាក់ចំពោះកូនៗ ។