ភ្នំពេញ៖ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញបានធ្វើការបង្ហាញមុខជនសង្ស័យ ចំនួន១០ដែលធ្វើសកម្មភាពឆក់កាបូបពីជនជាតិចិនបន្ទាប់ឃាត់ខ្លួន បន្ទាប់ពីឃាត់ខ្លួនបានជាបន្តបន្ទាប់កាលពីពេលថ្មីៗនេះ។
ការបង្ហាញមុខធ្វើឡើងកាលពីម៉ោងប្រមាណ៨ព្រឹកថ្ងៃទី១៩ខែឧសភា ឆ្នាំ២០១៨នៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោយពីកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការនគរបាល រាជធានីភ្នំពេញ បានបើកការស្រាវជ្រាវបង្ក្រាបបាននៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ដោយសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពត និងស្នងការដ្ឋាននគរបាលខេត្តកែប មុនបញ្ជូនទៅអនុវត្តនិតិវិធី នៅសាលាដំបូង រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨នេះ។
លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានបញ្ជាក់ថា ជនសង្ស័យទី១-ឈ្មោះ ជឿន ចាន់ទី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ (ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាននៅចំណុចឃាងកើតក្បាលស្ពានព្រះមុន្នីវង្សថ្មី ក្នុងសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ) ទី២-ឈ្មោះ សុខ សំបូរ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាសិស្សសាលាប៊ែលធី ទី៣-ឈ្មោះ ឈុំ ចាន់ដារ័ត្ន ហៅ គង់ វិច្ឆិកា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាសិស្សវិទ្យាល័យច្បារអំពៅ ទី៤-ឈ្មោះ គុណ ផល្លា ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទី៥-ឈ្មោះ ញ៉េ សុងជី ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាសិស្សសាលាប៊ែលធី (ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាននៅចំណុចផ្ទះសំណាក់មិត្តភាព ក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ) ទី៦-ឈ្មោះ តាំង គីមសៀង ហៅតេង ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាសិស្សវិទ្យាល័យច្បារអំពៅ ទី៧-ឈ្មោះ ស សុខា ហៅវី ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សវិទ្យាល័យព្រះស៊ីសុវត្តិ ទី៨-ឈ្មោះ ឆេង មានរាជ្យ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាសិស្សវិទ្យាល័យច្បារអំពៅ ទី៩-ឈ្មោះ សុខ ហេង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមុខរបរជាសិស្សវិទ្យាល័យច្បារអំពៅ ទី១០-ឈ្មោះ កែវ សុជាតិ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាសិស្សវិទ្យាល័យសុធារស់ (ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាននៅចំណុចខាងមុខផ្សារក្ដាម ស្ថិតក្នុងភូមិថ្មី ក្រុងកែប ខេត្តកែប)។
រីឯជនរងគ្រោះមាន២នាក់ ជាជនជាតិចិនទី១-ឈ្មោះ Deng fengYing ភេទស្រី អាយុ៤៥ឆ្នាំ មុខរបរនៅផ្ទះ កាន់លិខិតឆ្លងដែនលេខ EC៧២៦៩៩៧៧ ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ ស្នាក់នៅផ្ទះលេខ៥៣អឺអូ ផ្លូវលេខ៦៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានបាត់បង់សម្ភាររួមមាន៖លិខិតឆ្លងដែនជនជាតិចិនលេខ G៣១៥៣៨០២៨ ចំនួន១ក្បាល អត្តសញ្ញាណប័ណ្ណជនជាតិចិន ចំនួន១ កាតធនាគារចិន ចំនួន១ ប្រាក់ចិន ចំនួន១១០ ប្រាក់ដុល្លារ ចំនួន២,០០០ អាមេរិក។ ទី២-ឈ្មោះ Yi YAQiNG ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនដឹកជញ្ជូន កាន់លិខិតឆ្លងដែនលេខ E៨៩៦៣៧៦៥៦ ស្នាក់នៅផ្ទះលេខ៥២ ផ្លូវលេខ២៨២ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ បានបាត់បង់សម្ភាររួមមាន៖សៀវភៅការងារ ចំនួន១ លិខិតឆ្លងដែន ចំនួន៣ក្បាល មានឈ្មោះ Sheng Jian Zhong លេខG៣៥១០១៣២៦ និងឈ្មោះ Lin Fei លេខE២១២៤៦៤៥២ និងឈ្មោះ Yi YaQing លេខE៨៩៦៣៧៦៥៦ ជាមួយប្រាក់ដុល្លារ ចំនួន២,០០០ អាមេរិក ប្រាក់ចិន ចំនួន៣០០យេន កាតធនាគារ ចំនួន៧។
លោកនាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ ដដែល បានបញ្ជាក់ទៀតថា ការតាមស៊ើបអង្កេតបង្ក្រាបឃាត់ខ្លួនជនសង្ស័យជាក្រុមចោរទាំង១០នាក់ ក្នុងអំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបពីជនបរទេស) ខាងលើនេះដែរ កម្លាំងជុំនាញបានចាប់យកវត្ថុតាងមានម៉ូតូ ចំនួន៥គ្រឿងទី១-ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៨ គ្មានស្លាកលេខ ទី២-ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ ១GX-៦១៣១ ទី៣-ម៉ូតូម៉ាកហុងដាប៊ីត ពណ៌ក្រហម សេរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ ១GS-០៧៦៥ ទី៤-ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ ១HA-៨៦២៣ ទី៥-ម៉ូតូម៉ាក SUZUKI NEX ពណ៌ស ក្រហម សេរីឆ្នាំ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ ១GZ-៨៩៦០។ ដោយឡែកសម្រាប់វត្ថុតាង របស់ជនរងគ្រោះដែលចាប់យកបានរួមមានទី១-កាបូបស្ពាយ ពណ៌ខ្មៅ ចំនួន១ លិខិតឆ្លងដែនជនជាតិចិន ចំនួន២ អត្តសញ្ញាណប័ណ្ណ ចំនួន១ កូនសៀវភៅ ចំនួន១ក្បាល និងកូនសោមានបន្តោង ចំនួន៣ ទី២-កាបូបយួរដៃ ពណ៌ផ្កាឈូក ចំនួន១ លិខិតឆ្លងដែន ចំនួន៣ កូនសោ ចំនួន៣៕ ដោយ៖បញ្ញាស័ក្តិ