ដោយសារបាត់បង់កម្លាំងចិត្ត ដោយសារការមិនឱ្យតម្លៃ ព្រមទាំងគ្មានឱកាស លទ្ធភាពរកប្រាក់ព្យាបាលជម្ងឺឪពុកផងនោះ តារារ៉េប ចាន់ សំណាង ហៅក្លិប បានសម្រេចចិត្តប្រកាសឈប់ពីកានិពន្ធ ដែលខ្លួនខំតូស៊ូធ្វើរយៈពេល ៩ឆ្នាំមកនេះ ។
បន្ទាប់ឈប់ពីសិល្បៈ គេសង្កេតឃើញថាជីវិតរបស់តារារ៉េមាឌល្អិតរូបនេះ ហាក់ដូចជាធ្លាក់ចុះមួយកម្រិតសូម្បីតែរូបកាយ ក៏ស្គមស្លេកស្លាំងដែរ ប៉ុន្តែអ្វីដែលជាពន្លឺជីវិតថ្មីរបស់គេនោះ គឺត្រូវបានតារាចម្រៀង ខេមរៈ សិរីមន្ត ផ្ដល់ឱកាសជាថ្មី ដែលដំណឹងនេះ ឌីជេ ក្លិប បានបង្ហោះនៅលើគណនីហ្វេសប៊ុកលោកថ្ងៃនេះ ។
ឌីជេ ក្លិប បានសរសេរយ៉ាងដូច្នេះថា «អរុណសួស្ដីស្នាមញញឹមថ្មីលើសពីក្ដីស្រម៉ៃ បងមន្ត!ហេតុអ្វីបងបង្ហាញខ្លួនពេលនេះចឹង? តើបងអត់ខ្លាចខូចខាតកិត្តិយសដោយសារប្អូនទេអី? បានជាហ៊ានមកលើកទឹកចិត្តប្អូនដល់ថ្នាក់នេះ បងដឹងទេថាវត្តមានរបស់បងបានធ្វើឲ្យក្ដីស្រម៉ៃរបស់លោកប៉ាប្អូនបានសម្រេចហើយ មិនគួរណាបុគ្គលដែលផ្ដល់តំលៃនិងកិត្តិយសដល់ស្នាដៃនិពន្ធរបស់ប្អូនមុនគេបង្អស់គឺជាបងអុីចឹងសោះ (ពិតជាមិនខុសពីការរំពឹងទុករបស់ប្អូនមែន) អុីចឹង!តើអោយខ្ញុំគេចទៅងាប់នៅណាកើត (បើទេវតាឱកាសបានបង្ហាញវត្តមានហើយហ្នឹង) ។ ដូច្នេះ!ដល់វគ្គចម្រៀង២៣០បទ កំណត់កម្មសិទ្ធិបញ្ញាលើថ្នាលស្នាដៃរបស់អ្នកនិពន្ធខ្មែរ (ដែលប្អូនតស៊ូ៩ឆ្នាំឡើងចង់ឆ្គួតមែនទែនម្ដងៗហើយ)» ។
បញ្ជាក់ដែរថា ឌីជេ ក្លិប និង លោក ខេមរៈ សិរីមន្ត គឺជាដៃគូចាស់ជាមួយគ្នា ដែលបានរួមគ្នាច្រៀងបទចម្រៀងជាច្រើនទទួលបានភាពជោគជ័យ ក្នុងនោះមានបទ «បើកលុយ» «តម្លៃនារី» «សុំទោស» «ចង់ទៅណា» និងមានបទជាច្រើនទៀត កាលនៅផលិតកម្មសាន់ដេ ៕ សាវុធ