Sunday, September 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រីករាយជាមួយការផ្តល់ជូនពិសេស ឥតគិតថ្លៃសេវាទទួលប្រាក់ ផ្ទេរគ្រប់ប្រភេទរូបិយប័ណ្ណពីទូទាំងពិភពលោក តាមប្រព័ន្ធ SWIFT

តាមប្រព័ន្ធ SWIFT

ភ្នំពេញ ៖ លោកអ្នក កំពុងព្រួយបារម្ភរឿងទទួលប្រាក់ពីក្រៅប្រទេសអស់ថ្លៃសេវាមែនទេ ? កុំបារម្ភ ពេលនេះលែងខ្វល់ខ្វាយទៀតហើយ អ៊ីចឹង តោះ ! មកដឹងថាតើធនាគារ អេស៊ីលីដា មានអ្វីថ្មី សម្រាប់អតិថិជនទាំងអស់គ្នា ! ។

ពិតជាមាន ! ហើយកាន់តែពិសេស លោកអ្នកអាចទទួលប្រាក់ ដែលផ្ទេរពីក្រៅប្រទេសនៅជុំវិញពិភពលោក គ្រប់ប្រភេទរូបិយប័ណ្ណ តាមរយៈប្រព័ន្ធ SWIFT ដោយមិនអស់ថ្លៃសេវា  ។

ទទួលប្រាក់ដោយមានសុវត្ថិភាព ហើយទទួលប្រាក់កាន់តែរហ័ស និងទាន់ពេលវេលា កាត់បន្ថយហានិភ័យក្នុងការដឹកជញ្ជូនសាច់ប្រាក់តាមខ្លួន និងមានលក្ខណៈងាយស្រួល គ្មានតម្រូវការឯកសារច្រើន ! ទាំងអស់នេះ គឺបង្ហាញថា ធនាគារ អេស៊ីលីដា បានយកចិត្តទុកចិត្តចំពោះអតិថិជនរបស់ខ្លួន ជាពិសេសលោកអ្នកដែលមានតម្រូវការចំបាច់ទទួលប្រាក់ និងផ្ទេរប្រាក់ទៅក្រៅប្រទេស ។

ធនាគារ អេស៊ីលីដា ថ្មីៗនេះ បានប្រកាសឲ្យដឹងពីការបម្រើសេវាកម្មសម្រាប់អតិថិជនរបស់ខ្លួន ដែលផ្តល់នូវអត្ថប្រយោជន៍ជាច្រើន នៅក្នុងនោះការទទួលប្រាក់ពីបងប្អូនសាច់ញាតិដែលផ្ញើមកពីក្រៅប្រទេសទូទាំងពិភពលោក  គ្រប់ប្រភេទរូបិយប័ណ្ណ តាមប្រព័ន្ធ SWIFT ដោយមិនអស់ថ្លៃសេវា ដែលមានរហូតដល់ដំណាច់ឆ្នាំ 2022នេះ ។

ក្រៅពីទទួលបានអត្ថប្រយោជន៍ទទួលប្រាក់ដែលផ្ញើមកពីក្រៅប្រទេសទូទាំងពិភពលោក មិនអស់ថ្លៃសេវា អតិថិជនក៏មានឱកាសប្រើបា្រស់សេវាកម្មធនាគារ ផ្សេងៗទៀតដែរសម្រាប់ជីវភាពប្រចាំថ្ងៃរបស់ខ្លួន ដូចជាការដកប្រាក់ពីម់ាស៊ីនអេធីអឺមរាប់ពាន់គ្រឿង នៅទូទាំងប្រទេស និងការប្រើបា្រស់សេវាអេស៊ីលីដាម៉ូបាល សម្រាប់ ផ្ទេរប្រាក់ ទទួលប្រាក់ ក្នុងស្រុកមិនអស់ថ្លៃសេវា ការស្កេនទូទាត់ទំនិញទទួលបានបញ្ចុះតម្លៃរហូតដល់ ៣០% បញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទ ការបង់ថ្លៃទឹកភ្លើង និងការទូទាត់ប្រាក់តាម Pay Me ជាដើម ។

សូមបញ្ជាក់ថា ការផ្តល់ជូននេះមានរហូតដល់ដំណាច់ឆ្នាំ 2022 នេះ ហើយលក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ។ ធនាគារ អេស៊ីលីដា ជាប្រជាធនាគារ ដែលតែងតែយកចិត្តទុកដាក់ និងផ្តល់អ្វីថ្មីៗ ជាពិសេសសេវានានាកាន់តែងាយស្រួល ជូនអតិថិជន ដើម្បីបំពេញតម្រួវការឱ្យស្របតាមសម័យបច្ចេកវិទ្យាក្នុងពេលបច្ចុប្បន្ន និងអនាគត ៕

spot_img
×