ឆ្នាំជូត ៖ ការងារ រីកចម្រើនល្អ ថ្នាកលើនិងអ្នករួមការងារគាំទ្រជួយជ្រោមជ្រែង ។ លុយកាក់ ធូរធារ មានបន្ថែមខ្ទង់ចំណូល ។ មនោសញ្ចេតនា លញអប្រសើរ ៕
ឆ្នាំឆ្លូវ ៖ ការងារ អំណោយផលល្អ គ្រប់យ៉ាងប្រព្រឹត្តទៅដោយរលូន ។ លុយកាក់ទទួលបានប្រាក់ចំណេញពីការវិនិយោគមុននេះ ។ មនោសញ្ចេតនា គួរចំណាយពេលឲ្យបានច្រើននៅជាមួយគូស្នេហ៍របស់អ្នក ៕
ឆ្នាំខាល ៖ ការងារ ជួបឱកាសល្អៗច្រើន អាចពង្រីកបានសមត្ថភាពរបស់ខ្លួន ។ លុយកាក់ ល្អពមផុត ទទួលបានប្រភពចំណូលពីទំនាក់ទំនងសង្គមដ៏ល្អ ។ មនោសញ្ចេតនាផ្អែមល្ហែម ៕
ឆ្នាំថោះ ៖ ការងារ សម្រេចបានប្រសិទ្ធភាពខ្ពស់ ដោយការត្រៀមរៀបចំដ៏ម៉ត់ចត់របស់អ្នក ។ លុយកាក់ កើនឡើង មិនបារម្ភពីការខ្វះខាត ។ មនោសញ្ចេតនា មានភាពរីករាយ សុភមង្គល ៕
ឆ្នាំរោង ៖ ការងារ មិនត្រូវតឹងតែងចំពោះខ្លួនឯងហួស គយរមានពេលសម្រាកលំហែកាយខ្លះ ។ លុយកាក់ ប្រយ័ត្នមានអ្នកចង់បោកប្រាស់លុយកាក់ កុំប្រញាប់ជឿសម្តីគេ ។ មនោសញ្ចេតនា មិនត្រូវទាមទារច្រើនពេកក្នុងរឿងមនោសញ្ចេតនា ៕
ឆ្នាំម្សាញ់ ៖ ការងារ លេចចេញឱកាសល្អៗច្រើន ដែលអ្នកគួរប្រញាប់ចាប់យកឲ្យទាន់ពេល ។ លុយកាក់ មិនស្ថិរភាព ចាយវាយគួរសន្សំសំចៃ។ មនោសញ្ចេតនា ទោះបិមិនមានបញ្ហាអ្វីក្នុងទំនាក់ទំនងជាមួយគូស្នេហ៍ តែអ្នកក៏គួររយកចិត្តទុកដាក់ដល់គេឲ្យបានច្រើនបំផុត ៕
ឆ្នាំមមី ៖ ការងារមានបញ្ហារំខានខ្លះៗក្នុងការងារ ត្រូវនឹងនរដោះស្រាយ ។ លុយកាក់ ទុកដាក់កាបូបប្រាក់ និងរបស់មានតម្លៃឲ្យបានមធ្យ័ត ប្រយ័ត្នត្រូវបាត់បង់។ មនោសញ្ចេតនា បានជួបមនុស្សក្នុងសុបិន្ត ៕
ឆ្នាំមមែ ៖ ការងារ មិនបានល្អ គ្រប់យ៉ាងមិនដំណើរការតាមផែនការ ។ លុយកាក់ ថ្ងៃនេះមានរឿងត្រូវចំណាយប្រាក់ច្រើន ។ មនោសញ្ចេតនា អាក្រក់បំផុត ងាយកើតមានការឈ្លោះប្រកែក បែកបាក់ ។
ឆ្នាំវក ៖ ការងារ រីកចម្រើនល្អពុំគ្រាន់តែដោយសារសំណាង តែថែមទាំងដោយការប្រឹងប្រែងរបស់ខ្លួនឯង ។ លុយកាក់ ធូរធារ ស្ថានភាពវិនិយោគស្ទុះឡើង ។ មនោសញ្ចេតនា ផ្អែមល្ហែម សុភមង្គល ៕
ឆ្នាំរកា ៖ ការងារ មិនល្អ មានអ្នកច្រណែនឈ្នានីសចាក់រុកពីក្រោយខ្នង ។ លុយកាក់ ធ្លាក់ចុះ ខាតបង់ទ្រព្យសម្បត្តិមួយចំនួន ។ មនោសញ្ចេតនា គួរមានការផ្លាស់ប្តូរយោបល់ត្រង់ៗក្នុងរឿងមនោសញ្ចេតនាជាមួយគូស្នេហ៍ ។
ឆ្នាំចរ ៖ ការងារ គួរប្រយ័ត្នប្រយែងក្នុងការសហការរកស៊ីដើម្បីបញ្ចៀសកើតមានការប្រទាញប្រទង់ប្តឹងប្តល់គ្នា ។ លុយកាក់ មិននឹងនរ គួរចេះសន្សំសំចៃ ។ មនោសញ្ចេតនា ងាយកើតមានទំនាស់ការឈ្លោះប្រកែកគ្នា ៕
ឆ្នាំកុរ ៖ ការងារ ៖ មានអ្នកជួយយកអាសា ថ្ងៃនេះអំណោយផលល្អសម្រាប់ការសុំការងារធ្វើ ។ លុយកាក់ ជួបសំណាងល្អខ្លះអំពីរឿងលុយកាក់ ។ មនោសញ្ចេតនា កក់ក្តៅ សុភមង្គល ៕