តាម UPI នៅថ្ងៃទី ១៨ ខែឧសភា លោកតាវ័យ ៧៩ឆ្នាំម្នាក់ នៅទីក្រុង Gaithersburg រដ្ឋ Maryland ប្រទេសអាមេរិក បានត្រូវរង្វាន់ពិសេស ១,៩លានដុល្លារ ក្រោយពេលគាត់យកថ្ងៃកំណើតរបស់ខ្លួនពិត និង ថ្ងៃកំណើតដែលគេសរសេរច្រឡំមកភ្ជាប់ជាមួយគ្នា ។
បុរសដែលមានសំណាងខាងលើកើតនៅថ្ងៃទី ២១.៤.១៩៣៩ តែពេលនោះមន្ត្រីអត្រានុកូលដ្ឋានបានសរសេរច្រឡំថា ២៣.៤ ។ ច្រើនឆ្នាំកន្លងមកគាត់តែងប្រើថ្ងៃកំណើត ២៣.៤ ហើយទើបស្នើឲ្យគេកែសម្រួលថ្មីៗនេះ ។ ក្នុងគំនិតគាត់គិតថា នេះជាលេខសំណាង ទើបគាត់ភ្ជាប់ថ្ងៃកំណើតទាំងពីរ ឲ្យទៅជាលេខមួយខ្សែមាន ៦ ខ្ទង់ រួចទិញឆ្នោតរបស់ក្រុមហ៊ុន Maryland Lottery ។ ទេវតាសំណាងបានសើចដាក់លោកមែន ព្រោះវាស្របនឹងលទ្ធផលឆ្នោតដែលមានតម្លៃ ១,៩លានដុល្លារ ។
លោកតានិយាយក្នុងក្តីរីករាយថា ពេលខ្ញុំពេលលទ្ធផលលើកាសែតខ្ញុំត្រូវបើកភ្នែកធំៗ ហើយប្រៀបធៀបវាជាច្រើនដង ។ ក្រៅពីរក្សាទុកលុយមួយចំនួនសម្រាប់ការរស់នៅ លោកនឹងផ្តល់វិភាគទានទៅឲ្យព្រះវិហារប្រចាំតំបន់ ៕ សូយន