Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ ៤២ខ្នងផ្ទះ ដែលរងការវាយប្រហារដោយជំនន់ទឹកភ្លៀង ទទួលបានអំណោយស្បៀងអាហារ និងថវិកា

ព្រះសីហនុ ៖ បេសកកម្មឆ្លងកាត់គ្រាប់ភ្លៀង លោក គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ បានដឹកនាំក្រុមមន្ត្រីនាំយកអំណោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចុះចែកជូនប្រជាពលរដ្ឋ ៤២គ្រួសារ នៅភូមិក្រាំងអាត់ចាស់ ឃុំកំពង់សីលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង។

ជាមួយនឹងការពិនិត្យឃើញផលលំបាកជាក់ស្ដែង លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានណែនាំឲ្យក្រុមមន្ត្រីយកចិត្តទុកដាក់ ចំពោះការស្នាក់នៅនាពេលយប់របស់ប្រជាពលរដ្ឋ គឺធ្វើការរៀបចំកន្លែងស្នាក់ នៅលើទីទួលសុវត្ថិភាពនៅក្នុងបរិវេណ វត្តកំពង់សិលា ដើម្បីបញ្ចៀសរាល់គ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុក្នុងគ្រាដែលមានជំនន់ទឹកភ្លៀងនេះ។

លោក គួច ចំរើន បានថ្លែងទៅកាន់ប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀងថា សូមមានកាប្រុងប្រយ័ត្នចំពោះអាយុជីវិត និងគ្រោះថ្នាក់ផ្សេងៗពេលស្រុកភូមិកំពុងជួបគ្រោះទឹកជំនន់ ជាពិសេស ក្មេងៗមិនត្រូវបណ្តោយឱ្យលែងទឹកនោះទេ ព្រោះអាចមានផលប៉ះពាល់ដល់អាយុជីវិត និងគ្រោះថ្នាក់ផ្សេងៗ និងត្រូវប្រយ័ត្នចំពោះសត្វអាសិរពិសផ្សេងៗ។

អំណោយដែលផ្ដល់ជូននាពេលនេះ ក្នុងមួយគ្រួសារទទួលបាន មី១កេស ទឹកត្រី១យួរ ត្រីខកំប៉ុង១យួរ និងថវិកា ៥ម៉ឺនរៀល។

សូមបញ្ជាក់ថា កាលពីសប្តាហ៍មុន របាយទឹកភ្លៀងបានធ្លាក់ជាប់ៗគ្នានៅតាមតំបន់មួយចំនួននៃខេត្តជាប់សមុត្រ មាន កោះកុង កំពត កែបជាពិសេស ខេត្តព្រះសីហនុតែម្ដង រងទឹកភ្លៀងខ្លាំង, រហូតមកដល់ព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ស្ថានភាពកម្ពស់ទឹក នៅចំណុចស្ពានស្ទឹងសំរោង ចន្លោះគីឡូម៉ែត្រលេខ ១១៥-១១៦ ក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ នៃស្រុកកំពង់សិលា មានកម្ពស់ ៥.២០ម៉ែត្រ ខណៈភ្លៀងនៅតែកំពុងធ្លាក់ បណ្តាលឲ្យប៉ះពាល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋចំនួន ៤២ខ្នងផ្ទះ ប៉ុន្តែមិនមានប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋ និងសត្វពាហនៈនោះទេ។

មន្ត្រីជំនាញ និងសមត្ថកិច្ចដែលបានចុះពិនិត្យនៅទីនោះ បានសន្និដ្ឋានថា កម្ពស់ទឹកឡើងជិតដល់កម្រិតប្រកាសអាសន្នហើយ ខណ: លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានដឹកនាំកម្លាំងនគរបាលចុះពិនិត្យស្ថានភាពរង់ចាំជួយអន្តរាគមន៍ ជាមួយមន្ត្រីអាជ្ញាធរមូលដ្ឋាន៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×