តារាបង្ហាញម៉ូដម្នាក់ បានផូស្តរូបថតអ្នកម្ដាយ វ័យ ៤៥ឆ្នាំ ធ្វើឱ្យអ្នកលេងអ៊ីនធើណិត ភាន់ភាំង ព្រោះតែអ្នកម្ដាយ មុខនៅក្មេងខ្លាំងណាស់ រហូតញែកមិនដាច់ មិនដឹងថា ណាមួយម្ដាយ ណាមួយកូន?
ក្លាយជារូបភាពល្បីល្បាញ ដែលអ្នកលេងអ៊ីនធើណិត នាំគ្នាចូលមើលយ់ាងច្រើន ក្រោយពីអ្នកលេងបណ្ដាញសង្គមទិកតុក lisa_gulyaewa តារាបង្ហាញម៉ូដជនជាតិរុស្ស៊ី វ័យ ២៤ឆ្នាំ បានឆ្លើយនឹងសំណួរ ដែលសួរអំពីគន្លឹះសម្ងាត់ នៃការថែរក្សាភាពក្មេងខ្ចីនេះថា មូលហេតុដែលផ្ទៃមុខរបស់នាង មើលទៅឃើញនៅក្មេងជាងវ័យ គឺដោយសារតែអ្នកម្ដាយរបស់នាងហ្នឹងឯង!
គ្រប់ពេលកន្លងមក សំណួរដែលនាង តែងបានឮជាប្រចាំនោះគឺ នាងអាយុប៉ុន្មានហើយ ហេតុអីបានមើលទៅ ឃើញនៅក្មេងម្ល៉េះ? ព្រមទាំងបានសួរនាំ អំពីគន្លឹះសម្ងាត់ក្នុងការធ្វើឱ្យផ្ទៃមុខនៅក្មេងជាងវ័យ ហើយនាងបានឆ្លើយតបទៅវិញថា គឺដោយសារតែអ្នកម្ដាយរបស់នាង បានបញ្ជូនហ្ស៊ែនពូជល្អៗ មកឱ្យរូបនាងហ្នឹងឯង ព្រមទាំងបានចែករំលែករូបភាពរបស់អ្នកម្ដាយ ដើម្បីអះអាងថា អ្វីដែលនាងនិយាយនេះ គឺជាការពិត។
នៅក្នុងឃ្លីបវីដេអូ នាងបានសរសេរសារប្រាប់ថា “មនុស្សទាំងឡាយ ចូលចិត្តនឹកឆ្ងល់ថា ហេតុអីបានជាខ្ញុំ មុខនៅក្មេងម្ល៉េះ? អីលូវសាកមើល មុខម្ដាយខ្ញុំម្ដងមើល៍!” អ្នកម្ដាយរបស់នាង មានអាយុ ៤៥ឆ្នាំទៅហើយ តែ តែងតែត្រូវគេយល់ច្រឡំថា ជាបងស្រី ឬជាប្អូនស្រីរបស់នាងទៅវិញ ព្រោះអ្នកស្រីមានផ្ទៃមុខនៅក្មេងខ្លាំងណាស់ រហូតដល់មានអ្នកខ្លះ នឹកថា អ្នកទាំង២ ជាកូនភ្លោះនឹងគ្នាទៀតផងក៏មានដែរ។
បន្ទាប់ពីឃ្លីបវីដេអូនោះ ត្រូវបានផ្សព្វផ្សាយចេញទៅ វាបានក្លាយជារឿងមួយ ដែលត្រូវបានជជែកដេញដោលគ្នា នៅក្នុងក្រុមអ្នកលេងអ៊ីនធើណិត ដោយពួកគេសុទ្ធតែនិយាយដូចៗគ្នាថា វាពិបាកខ្លាំងណាស់ ក្នុងការចង់ប្រាប់ថា អ្នកណាជាម្ដាយ និងអ្នកណាជាកូន…៖ “គន្លឹះសម្ងាត់ នៅត្រង់ណា? ជួយប្រាប់ពីវិធីការថែរក្សាផ្ទៃមុខផង”, “ពីដំបូង ខ្ញុំគិតថា នាងជាបងស្រីរបស់អ្នក វ៉ាវ! អស្ចារ្យមែន!”, “ម៉ាក់ គឺអ្នកខាងឆ្វេង ឬអ្នកខាងស្ដាំ? អ្នកទាំង២ អាយុប៉ុនគ្នា មែនទេ?”, “ខ្ញុំអាយុ ១៥ឆ្នាំ តែម្ដាយរបស់អ្នក មើលទៅនៅក្មេងជាងខ្ញុំទៅទៀត!”៕