ឆ្នាំជូត ៖ ការងារលេចចេញឱកាសល្អៗច្រើន ផ្តល់ប្រយោជន៍សម្រាប់ការពង្រីកអាជីពរបស់អ្នក ។ លុយកាក់ ស្ថានភាពហិរញ្ញវត្ថុល្អ គួររៀបចំសម្រួលឡើងវិញការគ្រប់គ្រងចំណូលចំណាយ ។ មនោសញ្ចេតនាមានដំណឹងរីករាយច្រើន ។
ឆ្នាំឆ្លូវ ៖ ការងារ រីកចម្រើន ត្រូវបានថ្នាក់លើវាយតម្លៃខ្ពស់ដោយការខិនខំប្រឹងប្រែងរបស់អ្នក ។ លុយកាក់ មិត្តភក្តិនាំមកនូវឱកាសរកប្រាក់ច្រើន ។ មនោសញ្ចេតនាល្អប្រសើរសុភមង្គល ។
ឆ្នាំខាល ៖ ការងារ គួរប្រយ័ត្នប្រយែងកុំបង្កើតទំនាស់នៅកន្លែងធ្វើការ ។ លុយកាក់ មិនល្អ ងាយជួបរឿងរំខានពាក់ព័ន្ធដល់បញ្ហាលុយកាក់ ។ មនោសញ្ចេតនា មិនរីករាយងាយកើតមានការឈ្លោះប្រកែកគ្នា ។
ឆ្នាំថោះ ៖ ការងារ ត្រូវបង្កើតទំនាក់ទំនងល្អជាមួយអ្នករួមការងារ បញ្ចៀសការច្រណែនឈ្នានីស ។ លុយកាក់ ស្ថិរភាព តែមិនត្រូវបញ្ចេញទុនវិនិយោគច្រើនពេក ។ មនោសញ្ចេតនាគួរចេះថែរក្សា ការពារស្នេហាឲ្យគង់វង្ស ។
ឆ្នាំរោង ៖ ការងារ មានឱកាសល្អច្រើន គួរចេះក្តាប់យកឲ្យទាន់ពេល ។ លុយកាក់ ស្ថានភាពហិរញ្ញវត្ថុធម្មតា តែនៅតែមានបន្ថែមខ្ទង់ចំណូលស្មានមិនដល់ ។ មនោសញ្ចេតនាផ្អែមល្ហែម កក់ក្តៅ ។
ឆ្នាំម្សាញ់ ៖ ការងារ គួរសម្រួលអារម្មណ៍ធ្វើការឡើងវិញ មិនត្រូវឲ្យកត្តាខាងក្រៅឥទ្ធិពលដល់ការងារ ។ លុយកាក់ មិនត្រូវ “កាប់បំពង់រង់ចាំទឹកភ្លៀង” គួរស្ទុះស្ទារកឱកាសដោយខ្លួនឯង ។ មនោសញ្ចេតនា ងាយកើតមានទំនាស់ការខ្វែងគំនិតគ្នា ។
ឆ្នាំមមី ៖ ការងារអំណោយផលល្អ គ្រប់យ៉ាងដំណើរការដោយគ្មានឧបសគ្គ ។ លុយកាក់ មានសំណាងល្អអំពីរឿងលុយកាក់ ថ្ងៃនេះគួរបញ្ចេញប្រាក់វិនិយោគនឹងទទួលបានផលយ៉ាងគាប់ប្រសើរ ។
ឆ្នាំមមែ៖ ការងារ មិនងាយស្រួល ប្រយ័ត្នមានអ្នកចង់កាច់បំបាក់ប៉ែងជើងអ្នក ។ លុយកាក់ មិនល្អ គួរចេះសន្សំសំចៃ ក្នុងការចំណាយ ។ មនោសញ្ចេតនា ល្អប្រសើរ ។
ឆ្នាំវក ៖ ការងារ រីកចម្រើន ការលំបាកទាំងប៉ុន្មានត្រូវបានដោះស្រាយរួចរាល់ ។ លុយកាក់ ធូរធារ ថ្ងៃនេះអំណោយផលល្អសម្រាប់ការស្វែងរកលាភ។ មនោសញ្ចេតនាមានព័ត៌មានរីករាយច្រើន ក្នុងរឿងមនោសញ្ចេតនា ។
ឆ្នាំរកា ៖ ការងារ ត្រូវប្រឹងប្រែង អត់ធ្មត់ក្នុងការងារ ទើបសង្ឃឹមបានជោគជ័យធំ ។ លុយកាក់ មិនល្អ ការទន្ទឹងរង់ចាំអំពីរឿងលុយកាក់មិនបានដូចបំណង ។ មនោសញ្ចេតនាមិនត្រូវស្តាប់ពាក្យអុជអាលរបស់អ្នកដទៃ ធ្វើឲ្យឥទ្ធិពលដល់មនោសញ្ចេតនា ។
ឆ្នាំចរ ៖ ការងារ គួរប្រមូលផ្តុំក្នុងការងាររបស់ខ្លួន កុំលូកលាន់ក្នុងកិច្ចការអ្នកដទៃ ។ លុយកាក់ ល្អប្រសើរ មានដំណឹងល្អច្រើន ។ មនោសញ្ចេតនា ជាថ្ងៃដ៏រីករាយ ផ្អែមល្ហែម ។
ឆ្នាំកុរ ៖ ការងារ ប្រឹងប្រែងតស៊ូក្នុងការងារ ត្រូវបានថ្នាក់លើពេញចិត្តវាយតម្លៃខ្ពស់ ។ លុយកាក់ ធ្លាក់ចុះថ្ងៃនេះមិនត្រូវបញ្ចេញប្រាក់រកស៊ី ។ មនោសញ្ចេតនា ងាយកើតមានទំនាស់ការឈ្លោះប្រកែកគ្នា ៕