តាកែវ៖ ថ្លែងប្រាប់ក្រុមអ្នកសារពត័មានក្រោយបញ្ជប់ពីធីប្រគល់ ទទួលសម្ភារបរិក្ខារ និងគ្រឿងយន្តកសិកម្មជូនដល់កសិករដាំបន្លែ និងសហគមន៏ផលិតពូជស្រូរបស់គម្រោងជំរុញផលិតកម្មស្បៀង (BFP) នៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នៅមន្ទីរកសិកម្មខេត្តតាកែវ នារសៀលថ្ងៃទី ២៣ ខែឧសភា ២០១៨នេះ លោក កៀន សុធា នាយករងគម្រោងជំរុញផលិតកម្មស្បៀង BFP បានលើកឡើងថា បន្ទាប់ពីមានបាតុភាពចំពោះការកំណត់ថ្លៃនៅនិងមាត់របស់ឈ្មួញកណ្តាល លើផលិតផលកសិកម្មមួយចំនួននៅក្នុងស្រុករបស់យើង ប៉ុន្មានឆ្នាំកន្លងមកនេះ យើងឃើញថា កសិករនៅតាមសហគមន៏ទាំងអស់ គួរតែមានការផ្លាស់ប្តូរតាំងពីបច្ចេកទេស ក៏ដូចជាផ្នាត់គំនិត អោយក្លាយទៅជាកសិករពាណិជ្ជកម្មវិញ ដោយកសិករទាំងអស់អាចទាក់ទងលក់ផ្ទាល់ទៅនឹងទីផ្សារតែម្តង ជៀសវាងការលក់បន្តអោយទៅឈ្មួញកណ្តាល ដែលភាគច្រើនគឺទទួលបានតម្លៃថោក ធ្វើអោយពួកគាត់មានការខាតបង់ ដូច្នេះក្រសួងក៏បានបង្កើតគម្រោងនេះឡើង ដើម្បីធ្វើយ៉ាងណាអោយកសិករទាំងអស់មានបច្ចេកទេសល្អ ដើម្បផលិតផលទិន្នផលខ្ពស់ក៏ដូចជាការធានានៅគុណភាពតាមស្តង់ដារបច្ចេកទេស ងាយស្រួលក្នុងការផ្គង់ផ្គង់នៅទីផ្សារ ។
លោកបានទៀតបន្តថា នៅក្នុងថ្ងៃនេះចំពោះគម្រោងជម្រុញផលិតកម្មស្បៀងនេះ គឺយើងបាន ធ្វើការចែកនៅសម្ភារ គ្រឿងយន្តមួយចំនួន រួមមាន ម៉ាស៊ីនច្រូត ម៉ាស៊ីនរែងស្រូវ ម៉ាស៊ីនបោកស្រូវ ហើយនិងឧបករណ៏វាស់សំណើម គឺគម្រោងជួយទៅដល់សហគមន៏ ផលិតពូជស្រូវ ដើម្បីជួយជំរុញធ្វើអោយ ពួកគាត់និងមានសមត្ថភាព មានលទ្ធភាពអាច ផលិតពូជបានច្រើន ពីព្រោះដោយសារតែកន្លងមកគឺយើងមានការខ្វះខាតពូជ ក្សត់ច្រើនណាស់ ដូច្នេះគម្រោងរបស់យើង ជួយជាសម្ភារៈទាំងអស់នេះគឺដើម្បី អោយពួកគាត់ធានាអោយបាននូវពូជអោយបានច្រើនគ្រប់គ្រាន់ សម្រាប់ផ្គត់ផ្គង់ ទៅដល់សហគមន៏ផលិតស្រូវចំណី ដើម្បីធ្វើយ៉ាងណាអោយប្រទេសកម្ពុជារបស់យើងនេះ មានស្រូវសុទ្ធ និងអង្ករសុទ្ធសម្រាប់នាំចេញទៅលក់នៅក្រៅប្រទេស ។
ជាមួយគ្នានេះដែរបន្ទាប់ពីបានឃើញនៅសកម្មភាពរបស់គម្រោងជំរុញផលិតកម្មស្បៀង (BFP) នៃអគ្គនាយកដ្ឋានកសិកម្ម របស់ក្រសួងកសិកម្មជួយដល់ប្រជាកសិករនៅតាមសហគមន៏ ក្នុងការសម្រួលលើការងារមួយចំនួនលើផ្នែកកសិកម្មនៅក្នុងខេត្តតាកែវនេះ លោក លី សាវេត អភិបាលរងខេត្ត ក៏បានធ្វើការជម្រុញ ក៏ដូចជាការលើកទឹកចិត្តបន្ថែមទៀត ដល់ប្រជាកសិករនៅតាមសហគមន៏ទាំង ៧ នៅពេលទទួលបាននៅសម្ភារបរិក្ខា ជាគ្រឿងយន្ត បម្រើលើផ្នែកកសិកម្មទាំងនេះរួចហើយ កសិករទាំងអស់ត្រូវតែនាំគ្នាខិតខំផលិតពូជស្រូវអោយបានច្រើនសម្រាប់ផ្គត់ផ្គង់ និងថែរក្សានៅសម្ភារទាំងនេះទុកអោយយូរអង្វែង មិនត្រូវឆ្វេសប្រហែស លើការងារអ្វីមួយឡើយ ជៀសវាងការខាតបង់មួយចំនួនដែលកសិករទទួលបានពីគម្រោង ។
បើកតាមការអោយដឹងពីលោក ម៉េង សុធី អនុប្រធានមន្ទីរកសិកម្មរក្ខាប្រមាញ់និងនេសាទខេត្ត បានអោយដឹងថា មកដល់ជំហាននេះ សហគមន៏នៅក្នុងខេត្តដែលបច្ចុប្បន្នកំពុងផលិតស្រូវពូជនោះ គឺយើងមាន ៧សហគមន៏ដែលមកទទួលយកសម្ភារបរិក្ខានេះពីម្ចាស់គម្រោង ហើយក្នុងនោះ មានសហគមន៏ទី០១បានផលិតពូជស្រូវក្រអូប និងសហគមន៏ ០២ ផលិតពូជផ្ការំដួល ដោយឡែក ៥សហគមន៏ទៀត គឺផលិតស្រូវចំណី ប៉ុន្តែជាស្រូវចំណីពូជផ្ការំដួល ដែលកំពុងតែអនុវត្តន៏លើផ្ទៃដី មានជាង ១ពាន់ហិកតា លើផែនការក្នុងឆ្នាំ ២០១៨នេះ ។ ក្នុងនោះមន្ទីរក៏មានគោលបំណងចង់ពង្រីកបន្តទៀត ដោយសារតែសហគមន៏នៅក្នុងខេត្តតាកែវ មានច្រើន រហូតដល់ទៅ ១០៥សហគមន៏ឯណោះ ហើយក្នុងពេលនេះគឺយើងទើបតែអនុវត្តបានតែ ៧សហគមន៏ទេ ដូច្នេះដោយមានគោលបំណងចង់ពង្រីកបន្ថែមទៀត មន្ទីរ និងធ្វើការផ្សព្វផ្សាយទៅដល់សហគមន៏ដ៏ទៃទៀត ពិព្រោះដើម្បីសម្រេចអោយបាន នូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការនាំអង្ករចេញ គឺតម្រូវអោយយើងផលិតជាប្រភេទអង្ករពូជ ស្រូវក្រអូប ។
ក្នុងនោះដែរតំណាងអោយសហគមន៏ទាំង ៧ដែលទទួលបានសម្ភារៈបរិក្ខាគ្រឿងយន្តនេះ លោកអុំម្នាក់បាននិយាយថា សហគមន៏លោក និងខិតខំបន្ថែមទៀតលើការជំរុញនៃផលិតពូជស្រូវរបស់រាជរដ្ឋាភិបាល អោយបានកាន់តែល្អ និងមានគុណភាពខ្ពស់ អាចនាំចេញទៅលក់លើទីផ្សារបរទេសបាន ៕ តាកែវ