ក្រុមនារីព្រលែងលើ បានចូលរួមក្នុងហ្វូងបាតុករទ្រង់ទ្រាយធំ ដើម្បីប្រឆាំងនឹងគោលនយោបាយកាត់បន្ថយចំណាយរបស់រដ្ឋាភិបាល កាត់បន្ថយបៀវត្សរ៍របស់មន្ត្រីបម្រើសេវាសាធារណៈ ។
ស្ត្រីបារាំងនាំគ្នាដោះអាវចេញ រួចចុះធ្វើបាតុកម្មតាមដងវិថី។
តាម Daily Star ប៉ូលិសបារាំង និងក្រុមបាតុករ បានប៉ះទង្គិចគ្នានៅរដ្ឋធានីប៉ារីស ក្រោយពេលដែលសហជីពប្រទេសនេះ អំពាវនាវដល់មន្ត្រីរដ្ឋការផ្អាកការធ្វើការងារ ហើយនាំគ្នាចូលរួមធ្វើបាតុកម្មនៅទូទាំងប្រទេស។
នៅ Bordeaux ស្ត្រីព្រលែងល្វែងលើ ៣រូប បានសរសេរពាក្យស្លោកនៅលើស្បែករបស់ពួកគេ ។
ប៉ូលិសប្រឆាំងអំពើហិង្សា បានប្រើដំបងដើម្បីរុញច្រានបាតុករ ហើយប្រើបំពង់ទឹក កាំភ្លើងបង្ហូរទឹកភ្នែក ដើម្បីតបតខណៈពេលដែលហ្វូងបាតុករ ជ្រុលនិយមបានធ្វើការបំផ្លាញហាងលក់ដូរពីរ និងស្ថានីយ៍ឡានក្រុងមួយ ។ ប៉ូលិសឲ្យដឹងថា បាតុករ ២០នាក់ បានត្រូវចាប់ខ្លួន ។
កាលពីថ្ងៃទី ២២ ខែឧសភា បាតុកម្មបានផ្ទុះឡើងនៅទីក្រុងប្រជុំជន ១៤០ ពាសពេញផ្ទៃប្រទេស ។
ពួកគេប្រើស្បែកដើម្បីសរសេរពាក្យស្លោកប្រឆាំងគោលនយោបាយរបស់រដ្ឋាភិបាល ។
សហជីពបានស្តីបន្ទោសរដ្ឋាភិបាលអំពីការបែងចែកថវិការ ហើយពុំយកចិត្តទុកដាក់តួនាទីសំខាន់នៃសេវាសាធារណៈដែលមានបុគ្គលិករដ្ឋប្រមាណ ៥,៧សែននាក់ ។ ពួកគេក៏ប្រឆាំងនឹងបំណងកាត់បន្ថយក្របខណ្ឌ ១២០.០០០នាក់ និងគោលការណ៍មិនបង្កើនបៀវត្សរ៍ដល់មន្ត្រី ។ គួរកត់សម្គាល់ថា រដ្ឋាភិបាលបារាំងក៏បាននិយាយចំហថា គេនឹងប្តូរពីគោលនយោបាយចុះហត្ថលេខាជាមួយពលករគ្មានការកំណត់បុគ្គលិកក្របខណ្ឌ ហើយងាកមកចុះហត្ថលេខាប្រើប្រាស់បុគ្គលិកកិច្ចសន្យា ដែលមានពេលវេលាកំណត់ (បុគ្គលិកអណ្តែត) ៕ សូយន