Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវវ័យ និងស្នេហា៖ លួចស្នេហ៍ប្រុសស្អាត តើត្រូវធ្វើម៉េចទៅ ទើបគេដឹងខ្លួន?

 បើអ្នកនាងកំពុងធ្លាក់ក្នុងអន្លង់ស្នេហ៍បុរសណាម្នាក់ ខាងក្រោមនេះ គឺជាវិធី ២-៣យ៉ាង ដែលអាចធ្វើឱ្យបុរសម្នាក់នោះ ដឹងខ្លួនថា ពេលនេះអ្នកនាងកំពុងលួចស្រឡាញ់គេហើយ ដូច្នេះសូមតាមដានដូចតទៅ៖

សម្តែងអាកប្បកិរិយា បែបត្រង់ទៅត្រង់មកតែម្តង…
វិធីដែលងាយបំផុតនោះគឺ ចូរដកដង្ហើមចូលឱ្យវែងៗ ហើយបើកបង្ហាញបេះដូង ឱ្យគេបានដឹងត្រង់ៗតែម្តង ដោយគ្រាន់តែរកមើលពេលវេលាណាមួយ ដែលអ្នកនាង និងគេម្នាក់នោះ នៅតែ ២នាក់ស្ងាត់ៗ ហើយប្រាប់អំពីអារម្មណ៍ដ៏ពិតប្រាកដរបស់អ្នកនាង ដែលមានចំពោះគេ និងសួរគេថា តើគេមានអារម្មណ៍ដូចយើងដែរ ឬអត់?។
ការធ្វើបែបនេះ អាចនឹងធ្វើឱ្យអ្នកនាង ត្រូវបុរសម្នាក់នោះ បដិសេធភ្លាមៗ ក៏អាចថាបានដែរ តែនេះជាវិធីមួយដ៏ឆាប់រហ័សបំផុត ដែលអ្នកនាងអាចធ្វើឱ្យខ្លួនឯង បាត់ធុញថប់តានតឹងនៅក្នុងចិត្ត ព្រោះបានទម្លាយនូវអ្វីដែលមាននៅក្នុងចិត្ត (យូរមកហើយនោះ) ឱ្យគេបានដឹងហើយ។ តែវិធីនេះ ត្រូវការភាពជឿជាក់លើខ្លួនឯងខ្លាំងបំផុត ដូច្នេះបើអ្នកនាងមិនមែនជាប្រភេទមនុស្ស ដែលមានភាពជឿជាក់លើខ្លួនឯងយ៉ាងខ្លាំងក្លា ពេញពោរហូរហៀរទេនោះ ជួនកាលវិធីផ្សេងពីនេះ ដូចជា វិធីមិនបង្ហាញមុខឱ្យគេស្គាល់ច្បាស់ៗដល់ថ្នាក់នោះ អាចនឹងប្រសើរជាង ក៏ថាបានដែរ។

បង្កើនការរាយមន្តស្នហ៍
វិធីដែលល្អបំផុត ក្នុងការធ្វើឱ្យដឹងពីភាពអាចទៅរួច ឬមិនរួច នៃការប្រែក្លាយពីមិត្តភាព ទៅជាស្នេហានោះ គឺបង្កើនការរាយមន្តស្នហ៍បន្តិចម្តងៗទៅលើអ្នកកំលោះ ដែលអ្នកនាងប៉ងប្រាថ្នាម្នាក់នោះ ឱ្យកាន់តែច្រើនឡើង ដូចជា បន្ថែមស្នាម
ញញឹមដាក់គេ ឱ្យកាន់តែច្រើនឡើង លបសម្លឹងកែវភ្នែកគេ ឱ្យបានញឹកញាប់ឡើង ឬធ្វើជាដើរទៅប៉ះខ្លួនគេ នៅពេលដែលគេនៅជិតអ្នកនាង ជាដើម។ ទាំងអស់នេះ គឺដើម្បីឱ្យគេបានដឹងថា អ្នកនាង បាននិងកំពុងចាប់អារម្មណ៍លើរូបគេ ពិសេសជាងអ្នកដទៃហើយ។

តែ ចូរដឹងថា គ្មានវិធីណាមួយ ដែលធានាថា នឹងជោគជ័យទាំងអស់ឡើយ
ទោះយ៉ាងណា ក៏អ្នកនាងនៅតែចាំបាច់ ត្រូវតែប្រាប់គេ ពីអារម្មណ៍ដែលខ្លួនឯងមានចំពោះគេនោះ ចេញមកដែរ នេះក្នុងករណី បើគេនៅតែមិនដឹងពីអត្ថន័យ និងទង្វើ ដែលអ្នកនាងបានធ្វើដូចរៀបរាប់ខាងលើរួចហើយ។ តែដែលសំខាន់ជាងអ្វីទាំងអស់នោះ គឺការសង្កេតមើលការឆ្លើយតបរបស់គេ បើគេឆ្លើយតបចំពោះពាក្យសរសើររបស់អ្នកនាងដោយក្តីធុញទ្រាន់ ឬរំខាននោះ គឺមានន័យថា គេអាចមិនគិត ដូចអ្នកនាងគិតនោះទេ (មិនចាប់អារម្មណ៍អ្នកនាងទេ) តែបើគេតបស្នងមកវិញ ចំពោះអ្វីដែលអ្នកនាងបានធ្វើទៅលើគេ ដោយស្នាមញញឹមយ៉ាងស្មោះ និងរំភើបបំផុតនោះ ហ្នឹង គឺជាសញ្ញាដ៏ល្អមួយ ដែលបង្ហាញថា គេក៏លួចស្រឡាញ់អ្នកនាងដែរ…៕
សូមជូនពរ ឱ្យអ្នកនាងសមបំណងប្រាថ្នា…

×