មានព្រះរាជា ១អង្គ បានលបដាក់ដុំថ្ម ១ដុំធំនៅចំកណ្ដាលផ្លូវ រួចហើយទ្រង់ក៏ទៅពួនសម្ងំ រង់ចាំមើលថា តើមានអ្នកណា ជាអ្នកលើកដុំថ្មនោះ ចេញពីផ្លូវខ្លះ។ មានអ្នកលក់ដូរ និងមន្ត្រីរាជការ និងរាជបរិវារជាច្រើននាក់ ដើរមកឃើញ តែអ្នកទាំងនោះ បានត្រឹមតែដើរវាង គេចចេញ និងមិនបានធ្វើអ្វីឡើយ។
អ្នកដំណើរទាំងឡាយ នាំគ្នារអ៊ូរទាំ និងបន្ទោសថា ហេតុអ្វីបានជាព្រះរាជា មិនព្រមមកធ្វើឱ្យផ្លូវមួយនេះ ឱ្យអាចសញ្ចរទៅមក បានងាយស្រួលដូចកាលពីមុន តែអ្នកដែលរអ៊ូទាំងនោះ មិនបាននាំគ្នាជួយលើក ឬរំកិលដុំថ្មនោះចេញពីកណ្ដាលផ្លូវឡើយ។
តមកទៀត មានអ្នកចម្ការ រែកបន្លែពេញអម្រែកម្នាក់ បានមកដល់ និងបានឃើញដុំថ្ម ១ដុំនោះ។ គាត់ដាក់អម្រែកបន្លែចុះទៅកៀនផ្លូវ ហើយចូលទៅរុញ រំកិលដុំថ្មនោះចេញពីកណ្ដាលផ្លូវ ក៏ស្រាប់តែប្រទះឃើញថង់ប្រាក់ ស្ថិតនៅក្រោមដុំថ្មនោះ។ ពេលគាត់បើកថង់នោះឡើង ក៏ដឹងថា មានសុទ្ធតែកាក់មាសសុទ្ធជាច្រើន និងសំបុត្រ ១ច្បាប់ពីព្រះរាជា នៅក្នុងថង់នោះ។ នៅក្នុងសំបុត្រ សរសេរថា «មាសទាំងអស់នេះ ជារង្វាន់សម្រាប់អ្នកដែលលើកដុំថ្មចេញពីផ្លូវ»
រឿងនិទាននេះ ប្រាប់ឱ្យដឹងថា៖ ឧបសគ្គគ្រប់យ៉ាង ដែលយើងជួបនៅក្នុងជីវិត សុទ្ធតែជាឱកាស ឱ្យយើងបានសាកល្បងជម្នះវា។ សម្រាប់អ្នកខ្ជិល បានត្រឹមតែរអ៊ូរទាំ គ្មានផ្លូវយកបេះដូង មកគិតពីរឿងជួយយកអាសាគ្នា និងបានជួបរឿងល្អៗដែលនឹងកើតឡើងនៅក្នុងជីវិតឡើយ៕