ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានយល់ព្រម លុបចោលបទបញ្ជាហាមឃាត់ការធ្វើដំណើរទៅមកចំពោះប្រតិភូកូរ៉េខាងជើង ដែលទៅកាន់សិង្ហបុរីនៅខែក្រោយ តាម Reuter ចុះផ្សាយនៅថ្ងៃទី ២៤ ខែឧសភានេះ ឲ្យដឹងថា កាលពីថ្ងៃទី ១៦ ខែឧសភា បានបញ្ជូនលិខិតស្នើសុំទៅកាន់គណៈកម្មាធិការស្តីពីការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ដើម្បីស្នើសុំ ឯកសិទ្ធិលើលែងដល់ប្រតិភូកូរ៉េខាងជើង ដែលមកចូលរួមសន្និសីទអាមេរិក-កូរ៉េខាងជើង ក៏ដូចជាអង្គប្រជុំដទៃទៀតមុននោះសម្រាប់ជំនួបកំពូលខាងលើ ។
គណៈកម្មាធិការដែលរួមមានសមាជិក ១៥រូប បានយល់ព្រមលុបចោលបទបញ្ជាហាមឃាត់ក្នុងការធ្វើដំណើរចំពោះប្រតិភូកូរ៉េខាងជើង ដោយហេតុថា ជំនួបនេះគឺជាឱកាសសម្រាប់ស្វែងរកដំណោះស្រាយសន្តិភាពមួយក្នុងបញ្ហានុយក្លេអ៊ែររបស់ក្រុងព្យុងយ៉ាង ក៏ដូចជាការសាងសន្តិភាពស្ថិរភាព នៅឧបទ្វីបនេះ ក៏ដូចជាក្នុងតំបន់ ។
នៅក្នុងលិខិតពុំបានបញ្ជាក់ច្បាស់អំពីបញ្ជីរាយនាមមន្ត្រីណាខ្លះរបស់កូរ៉េខាងជើងដែលមកកាន់សិង្ហបុរី ៕ សូយន