ជាការពិតណាស់ មនុស្សយើងម្នាក់ៗកើតមកក្នុងលោកកីយ៍នេះ មានវាសនាខុសៗគ្នា ដោយអ្នកខ្លះកើតមកជាមួយគ្រួសារមានជីវភាពរុងរឿង មានរបស់របរប្រើប្រាស់ឡូយឆាយ ពុំខ្វល់ខ្វាយពីភាពខ្វះខាតអ្វីនោះឡើយ ។ ប៉ុន្តែ ទន្ទឹមនឹងមនុស្សជាច្រើនទៀត មានជីវភាពត្រឹមល្មមមួយរស់នឹងគេ ក៏មានអ្នកខ្លះទៀតកើតមកជួបជាមួយគ្រួសារដ៏ក្រីក្រ ដោយខ្វះទីជម្រក ខ្វះអាហារហូបចុកគ្រប់គ្រាន់, ខ្វះភាពកក់ក្តៅពីគ្រួសារ ពោលគឺខ្វះអ្វីៗគ្រប់បែបយ៉ាង សូម្បីមានត្រឹមតែសម្លៀកបំពាក់ឲ្យសមរម្យសម្រាប់ទៅរៀននឹងគេ ។
តួយ៉ាងណា ដូចក្មេងប្រុសស្រីទាំងនេះអីចឹង ពិតជាគួរឲ្យអាណិតខ្លាំងណាស់ ខណៈដើរទៅកាន់សាលារៀនស្ថិតក្នុងស្ថានភាពគ្មានស្បែកជើង និងចង្កេះខោចងកៅស៊ូ មើលទៅពិតជាគួរឲ្យសង្វេកយ៉ាងខ្លាំង ។
បើទោះជាព័ត៌មាននេះ បានកើតឡើងប៉ុន្មានខែកន្លងមកនេះក្តី តែវានៅតែទទួលការចាប់អារម្មណ៍ពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គម និងចែករំលែកជាថ្មី ដើម្បីឲ្យសប្បុរសជនទាំងក្នុងស្រុក និងក្រៅប្រទេស បានជ្រាប ។
យោងតាមគណនីហ្វេសប៊ុក Bophorn Reall II បង្ហោះរូបភាព និងវីដេអូឃ្លីប ព្រមទាំងសរសេររៀបរាប់ពីដំណើររឿងរ៉ាវរបស់ក្មេងប្រុសស្រីដ៏កំសត់ខាងលើនេះយ៉ាងដូច្នេះថា៖
ពិតជាអាណិតពួកគាត់ណាស់ ព្រោះតែក្រីក្រ ទុកកូននៅនិងឪពុកម្តាយទាំងអស់ ?ចំណាកស្រុកទៅប្រទេសថៃបាត់ឈឹង ចំណែកឯ យាយតារបស់ក្មេងៗនេះ ទៅដកដំឡូងអស់ទៀត ពិតជាអាណិតណាស់ ពេលឃើញសភាពការមករៀនដោយគ្មានស្បែកជើង ខោចងកៅស៊ូ រហែកស្ទើរគ្រប់កន្លែង ?ខ្ញុំតែងតែឃើញពួកគាត់ជានិច្ចពេលមកសាលាម្តងៗ តែដោយរវល់ មិនទាន់ថតបង្ហាញ ពីទុក្ខលំបាករបស់គ្រួសារមួយនេះ សូមសប្បុរសជនក្នុងនិងក្រៅស្រុក មេត្តាជួយបន្ថយការលំបាករបស់ក្រុមគ្រួសារក្មេងៗទាំងនេះផង ពួកគាត់មិនមានអាហារហូបគ្រប់គ្រាន់ និងខោអាវទេ
ប្រសិនបើសប្បុរសជនចង់ជួយឧបត្ថមដល់ក្មេងៗក្រីក្រទាំងនេះ សូមមេត្តាទំនាក់ទំនងមកលេខខ្ញុំបាទផ្ទាល់ ☎069:87-02-07
(បញ្ជាក់ )ក្រុមគ្រួសារទាំងនេះ រស់នៅជិតសាលារៀនក្រីក្រដែលកំពុងសាងសង់ ស្ថិតនៅ ជាប់ជើងភ្នំ ភូមិខកមូស ស្រុក និង ខេត្ត ប៉ៃលិន.
បើបងអាណិតពួកគាត់ សូមចិត្តជួយសែផង បានឃើញដល់សប្បុរសជន មានចិត្តមេត្តាធម៍ ជួយគាត់បានធូស្រាលខ្លះ