Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវវ័យ និងស្នេហា៖ សញ្ញា ៦យ៉ាងរបស់មនុស្សប្រុស ដែលគ្មានថ្ងៃឈប់ស្រឡាញ់អ្នក

ចង់មានគូស្នេហ៍ប៉ុន្មាននាក់នៅលើពិភពលោកនេះក៏បានដែរ តែនឹងបានជួបមនុស្សដែលស្រឡាញ់អ្នកពិតប្រាកដ និងមើលថែទាំអ្នកទៅរហូតដល់ថ្ងៃស្លាប់នោះ មិនមែនជារឿងងាយស្រួលឡើយ តែបើសិនបានជួប ហើយមានលក្ខណៈដូច ៦ចំណុចខាងក្រោមនេះ មិនចាំបាច់ទៅរកអ្នកណាផ្សេងទៀតទេ ព្រោះហ្នឹងហើយ គឺបុរសដែលស្រឡាញ់អ្នកពិតប្រាកដ រហូតដល់ថ្ងៃចុងក្រោយនៃជីវិតនោះ។

១-គេពិតប្រាកដជាមួយអ្នកខ្លាំងណាស់ និងមានផែនការអនាគតជាមួយអ្នកទៀតផង
ការឆ្លងផុតពេលវេលាល្អៗជាមួយគ្នា គឺជារឿងងាយ តែការឆ្លងផុតរឿងលំបាកៗជាមួយគ្នាវិញនោះ មិនមែនគូស្នេហ៍គ្រប់គូ អាចធ្វើបានឡើយ។ គូខ្លះត្រូវបាក់បែក ព្រោះតែបញ្ហាផ្សេងៗ តែបុរសដែលស្រឡាញ់អ្នកពិតប្រាកដ នឹងមិនគេចចេញពីបញ្ហាឡើយ តឱ្យវាជារឿងដែលងងឹតសូន្យសុង រកច្រកចេញមិនឃើញយ៉ាងណាក៏ដោយ ហើយក៏មិនប្រើអារម្មណ៍ ក្នុងការសម្រេចចិត្តដែរ។

២-គេមិនរត់គេចពីបញ្ហាឡើយ
ដូចដែលនិយាយអ៊ីចឹង មនុស្សពិត គេមិនគេចចេញពីបញ្ហាទេ គេនឹងហ៊ាននិយាយពីអ្វីដែលគេគិតថា វាជាបញ្ហា ហើយនឹងរិះរកវិធីដោះស្រាយ ដើម្បីបន្តសម្ព័ន្ធភាពរបស់គេ និងអ្នកតទៅទៀត ដោយមិនឱ្យបញ្ហាក្លាយជាអ្នកបំផ្លាញសេចក្តីស្រឡាញ់របស់គេ ដែលមានចំពោះអ្នកឡើយ។

៣-គេតែងយកចិត្តទុកដាក់លើរឿងតូចៗជានិច្ច
បើគេនៅតែម្នាក់ឯង ប្រហែលជាគេមិនទៅខ្វល់នឹងរឿងតូចតាច ដូចជា លាងចាន យកសំរាមទៅបោះចោល ជាដើមឡើយ តែនៅពេលមានរូបអ្នកចូលមកក្នុងជីវិត គេដឹងថា រឿងទាំងនេះ វាសំខាន់ជាមួយអ្នក គេនឹងទទួលរ៉ាប់រងរឿងទាំងអស់នេះជំនួសអ្នក
។ អាចនិយាយបានថា បើមិនស្រឡាញ់ ប្រហែលជាមិនធ្វើជំនួសទេ។

៤-គេឆ្លាត មានភាពវាងវៃ
គេសម្លឹងមើលអ្វីគ្រប់យ៉ាងក្នុងជ្រុងដែលទូលាយ មិនចង្អៀតចង្អល់ និងអាចផ្តល់ពាក្យណែនាំ ឬចំណុចរិះគិតល្អៗដល់អ្នកបាន ដោយដោះយកចិត្តគេ មកដាក់ចិត្តខ្លួនឯង ហើយប្រាកដណាស់ថា អ្នកមិនចាំបាច់បារម្ភពីរឿងអនាគតក្រុមគ្រួសារនោះទេ ព្រោះគេអាចទប់ទល់បាន។

៥-គេត្រូវការឱ្យអ្នកមានអារម្មណ៍ល្អ ជាមួយអ្វីដែលជាខ្លួនអ្នក
គេនឹងប្រាប់ជានិច្ចថា អ្នកស្អាត តឱ្យអ្នកមានអារម្មណ៍ថា ខ្លួនឯងអាក្រក់បំផុតនៅលើពិភពលោកក៏ដោយ គេធ្វើឱ្យអ្នកមានអារម្មណ៍ដឹងជានិច្ចថា អ្នក គឺជាមនុស្សពិសេសរបស់គេ ដោយមិនខ្វល់ពីអ្នកផ្សេង គេមើលថា អ្នកយ៉ាងណានោះឡើយ។

៦-គេតែងជួយអ្នកដោះស្រាយបញ្ហាជានិច្ច
បើមានរឿងអ្វីមួយមករំខានអ្នក គេនឹងដឹង និងព្យាយាមចូលមកជួយ យ៉ាងហោចណាស់ ក៏គេមិនដែលបណ្តោយឱ្យអ្នកត្រូវ
ប្រឈមនឹងបញ្ហា តែម្នាក់ឯងដែរ៕

×