Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្នុងសប្តាហ៍នេះ នៅកម្ពុជាភ្លៀងធ្លាក់ពីមធ្យមទៅច្រើនបង្គួរ តំបន់សមុទ្ររលកបោកបក់ខ្លាំង និងឡើងខ្ពស់

ភ្នំពេញ ៖ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្ដីពីការព្យាករណ៍អាកាសធាតុ ចាប់ពីថ្ងៃទី១០ ដល់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ឲ្យដឹងថា កម្ពុជាទទួលរងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប (ITCZ) អូសបន្លាយកាត់លើភាគខាងជើងប្រទេសថៃ, ឡាវ, វៀតណាម រួមជាមួយនឹងឥទ្ធិពលព្យុះទី៧ ឈោ្មះ មូឡេន (MULAN) ដែលមានដំណើរឆ្ពោះទៅភាគខាងជើង នៃប្រទេសវៀតណាម ធ្វើឱ្យរបាយទឹកភ្លៀងត្រូវធ្លាក់មកលើផ្ទៃរងទឹកភ្លៀងនៃប្រទេសកម្ពុជា ពីកម្រិតមធ្យមទៅច្រើនបង្គួរ។

គួរបញ្ជាក់ថា ស្ថានភាពបែបនេះ នឹងធ្វើឲ្យ ៖

១- តំបន់ទំនាបកណ្តាល

  • សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
  • សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C
  • នឹងអាចមានភ្លៀងធ្លាក់ នៅក្នុងកម្រិតពីខ្សោយទៅមធ្យម ក្នុងនោះអាចភ្លៀងបង្គួរដោយអន្លើ និងលាយឡំទៅដោយ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

២- តំបន់ខ្ពង់រាប

  • សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
  • សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ ºC
  • នឹងអាចមានភ្លៀងនៅ ក្នុងកម្រិតពី តិចទៅទៅបង្ហូរលាយឡំទៅដោយ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

៣- តំបន់មាត់សមុទ្រ

  • សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥°C
  • សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C
  • នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើនលាយឡំទៅដោយផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងរលកបោកបក់ខ្លាំង។

គួរកត់សម្គាល់ផងដែរថា នៅចន្លោះថ្ងៃទី១០-១២ ខែសីហា នេះ នឹងអាចមានភ្លៀងធ្លាក់ច្រើន ដែលជាហេតុធ្វើឲ្យផ្នែកមួយចំនួននៅ ក្នុងភូមិសាស្ត្រខេត្តកោះកុង និងខេត្តព្រះសីហនុ អាចប្រឈមនឹងជំនន់ទឹកភ្លៀង។ នៅលើផ្ទៃសមុទ្រអាចមានភ្លៀងខ្យល់បក់បោកខ្លាំង និងមានរលកសមុទ្រខ្ពស់, បន្ទាប់ពីនោះភ្លៀងនឹងថមថយមកក្នុងកម្រិតពីតិចទៅមធ្យម, ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋ ប្រជានេសាទ និងអ្នកដំណើរតាមនាវា ព្រមទាំងអ្នកទេសចរ ចង់ទៅលេងតំបន់កោះ ត្រូវមានស្មារតីប្រុងប្រយ័ត្ន៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×