Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកម្ដាយ វ័យ ៤០ជាង មុខក្មេងអស្ចារ្យ ថតរូបជាមួយកូនពេលណា អ្នកណាឃើញក៏ថា ជាបងស្រីដែរ វ៉ាវ!!

អ្នកម្ដាយជនជាតិជប៉ុនម្នាក់ មុខនៅក្មេងល្ហក់ ទោះជាអាយុឈានចូលដល់លេខ៤ នាំមុខហើយក្ដី តែមើលទៅ នៅក្មេង ថតរូបជាមួយកូនស្រីពេលណា ធ្វើឱ្យអ្នកឃើញ វិលវល់ ញែកមិនដាច់ មិនដឹងថា ម្នាក់ណាម្ដាយ ម្នាក់ណាកូន…។

ក្លាយជារឿងល្បីល្បាញមួយ នៅពេលដែលអ្នកស្រី “អាយូមិ ខាវ៉ាបាតៈ” អ្នកម្ដាយនៅលីវ(មេម៉ាយ) វ័យ ៤៤ឆ្នាំ បានផូស្តរូបភាពរបស់ខ្លួន ដែលថតជាមួយកូនស្រី វ័យ ១៩ឆ្នាំ ធ្វើឱ្យកើតមានការវិលវល់យល់ច្រឡំ ដល់អ្នកដែលបានឃើញ ក្នុងបណ្ដាញសង្គមយ៉ាងខ្លាំង ព្រោះស្ទើរតែញែកមិនដាច់ថា អ្នកណាជាកូន អ្នកណាជាម្ដាយ។

កាលពីឆ្នាំ២០២០ អាយូមិ ធ្លាប់ធ្វើឱ្យមនុស្សម្នាទាំងឡាយ ភ្ញាក់ផ្អើលរឿងមុខក្មេងជាងវ័យ ម្ដងរួចមកហើយ ក្រោយពីបានចូលរួមប្រកួត “National Beauty Witch Contest” ដែលជាវេទិកាប្រកួតស្រីស្អាតវ័យចំណាស់ ប្រចាំប្រទេសជប៉ុន និងបានទទួលរង្វាន់លេខ២។

ក្រៅពីមានផ្ទៃមុខនៅក្មេងជាងវ័យហើយនោះ អាយូមិ ថែមទាំងជាអ្នកម្ដាយ ដែលរឹងមាំខ្លាំងទៀតផង។ ក្រោយពីការប្រកួតចប់ នាងបានផ្ដល់បទសម្ភាសថា កាលកំពុងរៀនមហាវិទ្យាល័យ នាងមានផ្ទៃពោះ ក៏សម្រេចចិត្តផ្អាកការរៀន និងរៀបការជាមួយស្វាមី ក្លាយជាអ្នកម្ដាយ Full time ចាប់ពីពេលនោះមកតែម្ដង។

ប៉ុន្តែ អាយូមិ នៅតែចង់ត្រឡប់ទៅបន្តការសិក្សាជាថ្មីម្ដងទៀត នាងក៏ចុះឈ្មោះរៀនក្រៅម៉ោង និងរកការងារធ្វើ ដែលអ្វីទាំងអស់នេះ វាបានបង្កើតឱ្យមានបញ្ហាក្នុងជីវិតគូ ព្រោះស្វាមីរបស់នាង មិនសូវជាចូលចិត្តប៉ុន្មានឡើយ។ អ្នកទាំង២ ចាប់ផ្ដើមឈ្លោះគ្នា កាន់តែខ្លាំងឡើងជារឿយៗ និងនាំឆ្ពោះទៅរកការលែងលះគ្នានៅទីបំផុត តែទោះជាយ៉ាងណា អាយូមិ នៅតែមិនចុះចាញ់ជីវិតឡើយ ដោយនាងបានប្រាប់ថា ក្រៅពីបំពេញតួនាទីជាម្ដាយហើយ នាងនៅមានតួនាទីជាឪពុក និងជាបងស្រីរបស់កូនទៀតផង។

ទោះជាអាយូមិ ក្លាយជាអ្នកម្ដាយនៅលីវ (មេម៉ាយកូន១) ក្ដី តែដោយសារតែការដែលនាងមានមុខមាត់ស្រស់ស្អាត មានមន្តស្នេហ៍ ធ្វើឱ្យមានបុរសៗជាច្រើន ឆៀងចូលមកលក់នំញ៉ែ ចំពោះនាងជារឿយៗ តែនាងមិនបានចាប់អារម្មណ៍អ្វីឡើយ ហើយពេលនេះ នាងមិនទាន់មានផែនការ ក្នុងការចូលពិធីមង្គលការម្ដងទៀតនៅឡើយ ព្រោះត្រូវការមើលថែទាំកូនស្រីរបស់នាង ឱ្យបានល្អប្រសើរបំផុតសិន។

ចំណែកគន្លឹះសម្ងាត់ ក្នុងការមានរូបរាងមុខមាត់នៅក្មេងជាងវ័យនោះ អាយូមិ ផ្ដល់ភាពសំខាន់ទៅលើការហាត់ប្រាណ និងការគ្រប់គ្រងអាហារការហូបចុក។ នាងហាត់យ៉ូហ្គា ដើម្បីឱ្យរូបរាងនៅតែស្រឡូនស្អាតជាប្រចាំ គ្រប់គ្រងជាតិស្ករ ទទួលទានគ្រាប់សណ្ដែក និងផ្លែឈើចំហុយស្ងួត ជំនួសឱ្យការទទួលទានអាហារចម្អាប៕

×