តើលោកអ្នកធ្លាប់ជួបបញ្ហាហ្នឹងដែរឬទេ? ពេលកំពុងតែប្រញេបប្រញាប់ផង ស្រាប់តែខ្សែរូតខោ ឬអាវ ដែលយើងពាក់នោះ
កើតអាការរូតមិនឡើង គាំងស្ញេញមួយកន្លែង ធ្វើឱ្យខាតពេលវេលា និងមួម៉ៅយ៉ាងខ្លាំង តែថ្ងៃនេះលោកអ្នកមិនបាច់មួម៉ៅក្តៅក្រហាយទៀតទេ ព្រោះយើងមានវិធីកែបញ្ហាខ្សែរូតគាំង រូតមិនឡើង ឬរូតអាក់ៗនេះ មកជម្រាបជូនដូចខាងក្រោម…
យើងអាចកែបញ្ហានេះបាន ដោយប្រើខ្មៅដៃឈើ(បញ្ជាក់! ខ្មៅដៃឈើ) ដែលមានបណ្តូលចុងស្រួច មកដុស ឬគូសចុះឡើងតាមបណ្តោយខ្សែរូតនោះមួយស្របក់ បន្ទាប់មក រូតវាចុះឡើង ២- ៣ដង តែប៉ុណ្ណឹងខ្សែរូតខោ ឬអាវរបស់លោកអ្នក នឹងលែងគាំងស្ញេញ ឬរូតអាក់ៗទៀតហើយ៕