Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចំណេះដឹងទូទៅ៖ រលាកឆ្នាំងអ៊ុត លាបថ្នាំដុសធ្មេញបានឬទេ?

របួសដោយសាររលាកឆ្នាំងអ៊ុត ជាឧប្បត្តិហេតុដែលនរណាៗ ក៏មិនចង់ឱ្យកើតឡើងចំពោះខ្លួនឯងដែរ ព្រោះពេលត្រូវរលាកឆ្នាំងអ៊ុតនេះ វាទាំងឈឺផ្សា ទាំងរមាស់ តែមិនអាចអេះបានឡើយ ខ្លាចក្លាយ និងមានសម្លាកស្នាមជាប់ខ្លួនរហូត និងអ្នកខ្លះ ថែមទាំងដឹងមកទៀតថា ពេលដែលត្រូវរលាកបែបនេះ គេឱ្យយកទឹកឃ្មុំ ឬថ្នាំដុសធ្មេញ មកលាបពីលើកន្លែងរលាកនោះ ដូច្នេះឥឡូវនេះយើងនាំគ្នាមកមើលចម្លើយថា ការពិតទៅ តើវិធីហ្នឹងអាចប្រើបានឬទេ? ហើយតើមានវិធីមើលថែទាំស្នាមរបួស ដោយសារការរលាកឆ្នាំងអ៊ុតនេះយ៉ាងណា ដើម្បីឱ្យឆាប់ជា?។

អាការរបស់មុខរបួស ដែលរលាកដោយឆ្នាំងអ៊ុត
ស្បែកឡើងក្រហម ឈឺផ្សាក្ដៅ អ្នកខ្លះស្បែកអាចមានឡើងពងបែកទៀតផង។
វិធីបឋមព្យាបាលដំបូង
១.ស្រោចទឹកលើកន្លែងរលាកនោះ ឬត្រាំក្នុងទឹកស្អាតយ៉ាងតិចបំផុត ១០នាទី ឬរហូតទាល់តែអាការឈឺក្ដៅផ្សានេះ រលាយបាត់អស់។ ហាម! ប្រើទឹកកក ឬទឹកត្រជាក់ខ្លាំងជាដាច់ខាត។
២.យកក្រណាត់ស្អាត ផ្ដិតមុខរបួសឱ្យស្ងួត មិនត្រូវរុំបិទមុខរបួសឡើយ។
៣.លាបដោយថ្នាំសម្រាប់ព្យាបាលរបួសរលាកភ្លើង ឬរលាកទឹកក្ដៅ។
៤.បើឈឺ ចូរលេបថ្នាំបំបាត់ការឈឺចាប់។

៥.បើមុខរបួសមានពងបែក ចូរលាងមុខរបួសដោយទឹកស្អាត បិទដោយបង់បិទរបួស និងលាងសម្អាតមុខរបួស ១ថ្ងៃម្ដង
ចំណុចគួរប្រយ័ត្ន

.កុំ! ប៉ះ ឬចាប់មុខរបួសដោយមិនចាំបាច់។
.កុំ! ចោះ ជោះ ឬធ្វើឱ្យពងទឹកលើមុខរបួសរលាកឆ្នាំងអ៊ុតនោះ បែកឱ្យសោះ។
.កុំ! យកសម្ភារក្នុងផ្ទះបាយ ដូចជាម្សៅឃ្រីម ថ្នាំដុសធ្មេញ ទឹកត្រី ខ្លាញ់ ឬប្រេង ម្សៅ ឬសាប៊ូ ជាដើម មកលាបមុខរបួស ព្រោះវានឹងធ្វើឱ្យមុខរបួសឆ្លងមេរោគ៕

×