Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នារី និងសម្រស់៖ ឡូយផស់គេ ក្រែមលាបមាត់១នេះ ឃើញហើយ គួរឱ្យចង់ប្រើមែនទែន នារីៗយើង!

អាចនិយាយបានថា គឺជាការច្នៃម៉ូដ ដែលចេញមកពីកម្លាំងជំរុញចិត្ត ពីការប្រើប្រាស់គ្រឿងសម្អាងរបស់នារីៗ កាលពីយុគសម័យ ១០០ឆ្នាំមុន ដ៏សែនស្រស់ស្អាតអស្ចារ្យ សម្រាប់លិបស្ទិក(Lipstick) ឬក្រែមលាបមាត់ រូបរាងដូចក្រដាសនាមប័ណ្ណ ដែលពេលឃើញហើយ សែនចាប់អារម្មណ៍ និងគួរឱ្យចង់ប្រើមែនទែន សម្រាប់នារីៗសម័យទំនើបដូចរូបយើង…

នៅពេលនិយាយពីរឿងលិបស្ទិក ឬក្រែមលាបមាត់ មនុស្សជាច្រើនប្រហែលជានឹកដល់ រូបរាងបំពង់ក្រែមតូចមួយ ដែលយើងធ្លាប់បានឃើញតាំងពីណាពីណី យូរមកហើយនោះមិនខាន តែការពិតទៅ មុននឹងក្លាយមកជារូបរាងបែបបំពង់តូចមួយ ដែលមានបណ្ដូលក្រែមនៅខាងក្នុង ដូចដែលយើងបានឃើញរាល់ថ្ងៃនេះ បើសិនជាយើងថយត្រឡប់ទៅក្នុងអំឡុងពេល ១០០ឆ្នាំមុនវិញនោះ ក្រមុំៗចិន គេប្រើក្រដាសផ្ដិតបបូរមាត់ ដែលស្រោបដោយពណ៌ផ្សេងៗ ក្នុងការបន្ថែមពណ៌ស្រស់ស្អាតលើផ្ទៃមុខ ឱ្យកាន់តែលេចធ្លោឡើង។

លិបស្ទិក រូបរាងដូចក្រដាសនាមប័ណ្ណនេះ មានឈ្មោះថា Yanzhi ច្នៃម៉ូដចេញជារូបរាង ៤ជ្រុង បន្ទះស្ដើង ប្រើការតាមរយៈការរុញផ្ទាំងក្រែមលាបមាត់តូចមួយ ចេញពីផ្នែកខាងក្នុងនៃស្រោមខាងក្រៅ ហើយដាក់បបូរមាត់ ផ្ដិតលើផ្ទាំងលិបស្ទិកនោះ ជាការស្រេច និងនៅពេលប្រើការហើយ គ្រាន់តែរុញផ្ទាំងក្រែមលាបមាត់នោះ ចូលទៅក្នុងវិញ ជាការស្រេច។

អ្នកដែលច្នៃម៉ូដផលិតផលនេះ គឺកញ្ញា Yuru Zhang ដោយនាងអាចនាំយកអៃឌៀនេះ ទៅចូលរួមប្រកួតការច្នៃម៉ូដ Beauty Item ដែលមានទំហំតូច និងស្ដើងជាងគេបានតែម្ដង ហើយស្នាដៃមួយនេះ គឺជាស្នាដៃគំរូដំបូងគេ ដែលនាងកំពុងតែអភិវឌ្ឍបន្តទៀតនាពេលអនាគត ដែលយើងសូមប្រាប់ទៅចុះថា វាប្រហែលជាអៃឌៀថ្មីបំផុតមួយ ដែលបាននាំយករបស់ចាស់ៗ មកដាក់បង្ហាញឡើងវិញក្នុងរចនាប័ទ្មថ្មី បានយ៉ាងល្អឥតខ្ចោះមែនទែន៕

×