Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

និទានអប់រំចិត្ត៖ ខ្លួនយើងនៅតែមានតម្លៃបំផុតជានិច្ច!

 លោកគ្រូបានចាប់ផ្តើមការសន្ទនានៅក្នុងបន្ទប់រៀន ដោយការយកក្រដាសប្រាក់ ១សែនរៀល ១សន្លឹក ចេញមកឱ្យនិស្សិតទាំងអស់មើល ហើយសួរថា «មានអ្នកណាចង់បានខ្លះ?» 

និស្សិតទាំងអស់ លើកដៃឡើងដំណាលគ្នា។
លោកគ្រូ ច្របាច់ញីញក់ក្រដាសប្រាក់នោះ រហូតឡើងរួញខ្ទេចខ្ទីអស់…ហើយសួរឡើងម្តងទៀតថា «នៅមានអ្នកចង់បានលុយ
១សន្លឹកនេះទៀតទេ?»…
ទាំងអស់គ្នានៅតែលើកដៃឡើងដូចមុនដដែល។
លោកគ្រូ សួរបន្តទៀតថា «ឧទាហរណ៍ថា លុយ ១សន្លឹកនេះ ត្រូវបោះចោលនៅលើដី ហើយមានមនុស្សមកដើរជាន់ ឡើងប្រឡាក់ កខ្វក់ខ្ទេចខ្ទីអស់ តើនៅតែមានអ្នកចង់បានវាទៀតទេ?»…
និស្សិតទាំងអស់ ឆ្លើយព្រមៗគ្នាថា នៅតែចង់បាន!!។
លោកគ្រូក៏សរុបសេចក្តីថា…

   «វាជារបស់ ដែលមានតម្លៃរបស់វា! ហើយអ្វីដែលពួកយើង បានដឹងនៅថ្ងៃនេះ...គឺ ទោះជាអ្នកណាចង់ធ្វើអ្វីចំពោះក្រដាសប្រាក់ ១សន្លឹកនេះ ក៏ដោយ ក៏វានៅតែមានតម្លៃ ១សែនរៀលជានិច្ច...ជីវិតមនុស្សយើង ក៏ដូចគ្នាដែរ  ពេលខ្លះ យើងអាចត្រូវគេបោះបង់ចោល  ត្រូវអ្នកដទៃស្តីបន្ទោស ជាន់ឈ្លី  មើលងាយឡើងយ៉ាប់យ៉ឺន ដោយសារតែការភ្លាត់ភ្លាំង ក្នុងការឈានជើងដើរនៅក្នុងផ្លូវជីវិត រហូតធ្វើឱ្យយើងកើតមានអារម្មណ៍ថា ខ្លួនឯង «លែងមានតម្លៃ!!!» 

     តែ...អ្នកដឹងទេ?...ទោះជាមានអ្វីកើតឡើងក៏ដោយ ក៏យើងនៅតែមាន «តម្លៃនៃភាពជាមនុស្ស» ជានិច្ច...
   មិនថា អ្នកនៅស្អាតថ្មីច្រឺង ឬក៏ខ្ទេចខ្ទីយ៉ាប់យ៉ឺនយ៉ាងណាក៏ដោយ...តែ  «ខ្លួនយើងនៅតែមានតម្លៃបំផុតជានិច្ច» 

ចូរចាំទុកឱ្យច្បាស់!

×