Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នេហា និងអាពាហ៍ពិពាហ៍៖ គន្លឹះល្អៗ ធ្វើឱ្យជីវិតគូ ស្ថិតស្ថេរគង់វង្ស

សេចក្តីស្រឡាញ់ ជារឿងដែលល្អសម្រាប់មនុស្សគ្រប់រូប តែនៅពេលមានសេចក្តីស្រឡាញ់ហើយ តើយើងត្រូវធ្វើយ៉ាងណា ឱ្យសេចក្តីស្រឡាញ់នោះនៅគង់វង្សស្ថិតស្ថេរ និងនៅជាមួយយើងបានយូរអង្វែង…ថ្ងៃនេះ យើងមានគន្លឹះល្អៗ មកជម្រាបជូនគូស្វាមី-ភរិយាគ្រប់ៗរូប ដូចខាងក្រោមនេះ…

១.សម្លឹងរកមើលចំណុចមិនល្អរបស់ខ្លួនឯង

នៅពេលរស់នៅជាមួយគ្នា ម្នាក់ៗតែងតែមើលឃើញ ពីចំណុចមិនល្អរបស់គ្នាទៅវិញទៅមកមិនខាន តែ ចូរកុំយកចំណុចមិនល្អរបស់គូគ្រង មករារាំងការកែសម្រួលចំណុចមិនល្អរបស់ខ្លួនយើងឱ្យសោះ ព្រោះការដែលយើងបានកែសម្រួលខ្លួននោះ គូគ្រងរបស់យើង ក៏នឹងងាកត្រឡប់ទៅរកមើលចំណុចមិនល្អរបស់ខ្លួនគេដូចគ្នា។

២.កុំសម្តែងភាពមិនត្រូវចិត្ត ឬភាពមិនពេញចិត្តគូគ្រង នៅចំពោះមុខអ្នកដទៃ

ព្រោះមិនថាមនុស្សស្រី ឬប្រុសឡើយ បើជួបហេតុការណ៍បែបនេះ នឹងមានអារម្មណ៍ថា ខ្លួនឯងហាក់ដូចជាត្រូវបំបាក់មុខ ហើយលទ្ធផលដែលតាមមកនោះគឺ ការឈ្លោះប្រកែកគ្នានឹងកើតឡើង ដូច្នេះគួររក្សាទុកអារម្មណ៍មិនពេញចិត្តនៅពេលនោះ ទៅអង្គុយនិយាយគ្នានៅឯផ្ទះវិញ ប្រសើរជាងធ្លាក់ខ្លួនក្លាយជាចំណុចស៊ីប របស់ខ្សែភ្នែកអ្នកឯទៀត ដោយសារតែការឈ្លោះប្រកែកគ្នា។

៣.កុំលះបង់ពេលវេលាទៅលើការងារច្រើនជ្រុលពេក

ច្រើនជ្រុល រហូតដល់គ្មានពេលវេលាសម្រាប់ក្រុមគ្រួសារឱ្យសោះ ព្រោះក្រុមគ្រួសារ គឺជាបច្ច័យដ៏សំខាន់បំផុតក្នុងការជួយរុញច្រាន និងគាំទ្រឱ្យការធ្វើការងាររបស់អ្នក រីកចម្រើន និងឈានទៅមុខ។

៤.ពេលមានបញ្ហា ត្រូវបែរមុខរកគ្នា

មិនមែនថា ដល់ពេលកើតមានបញ្ហាឡើង ម្នាក់ៗបែរជាបែរខ្នងដាក់គ្នា មិននិយាយ មិនអធិប្បាយអំពីបញ្ហាដែលកើតឡើង ព្រោះគិតថា មិនចាំបាច់ត្រូវអធិប្បាយអ្វីឡើយ បណ្តោយឱ្យវាទៅតាមដំណើរ បន្តិចទៅ ម្នាក់ៗគង់តែភ្លេចទៅវិញទេ តែអ្នកដឹងទេថា វាគឺជាស្នាមប្រេះបែក ដែលកំពុងតែធ្វើឱ្យជីវិតគូរបស់លោកអ្នករង្គោះរង្គើ មិនស្ថិតស្ថេរ ដូច្នេះគួរតែបែរមុខមកជជែកគ្នា ទើបជារឿងប្រសើរបំផុត។

៥.ឧស្សាហ៍បំពេញចិត្តគ្នាទៅវិញទៅមក
នៅពេលអ្នកទាំង២ មករួមរស់ជាមួយគ្នា ច្បាស់ជាត្រូវជួបនឹងសេចក្តីសុខ និងសេចក្តីទុក្ខ ផ្លាស់ប្តូរលាយឡំគ្នាមិនខាន ដូច្នេះសុំត្រឹមតែកុំអាលអស់កម្លាំងចិត្តក្នុងការតស៊ូ ចូរនៅចាំធ្វើជាកម្លាំងចិត្ត ដល់គ្នាទៅវិញទៅមក ក្នុងគ្រាដែលគូគ្រងរបស់យើងមានទុក្ខ។

៦.រកពេលវេលារំឭកអនុស្សាវរីយ៍ចាស់ៗ

មិនថាតែនៅតាមខេត្ត ឬទីកន្លែងដែលអ្នកទាំង២ ពេញចិត្ត និងចូលចិត្តទៅលេងញឹកញាប់នោះទេ ចូរប្រើពេលវេលានោះ កើបប្រមូលក្តីចងចាំ និងអនុស្សាវរីយ៍ល្អៗ ដែលធ្វើឱ្យទាំង ២នាក់មានថ្ងៃនេះ។ ការមានសេចក្តីស្នេហា មិនមែនជារឿងពិបាកឡើយ តែការធ្វើឱ្យសេចក្តីស្នេហានៅគង់វង្ស ស្ថិតស្ថេរយូរអង្វែងទៅវិញទេ ដែលជារឿងពិបាកនោះ៕

×