Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងទ័ពមួកខៀវកម្ពុជា ហ្វឹកហាត់ជំនាញសង្គ្រោះមហន្តរាយ បង្កឡើងដោយគ្រោះទឹកជំនន់

ភ្នំពេញៈ កងទ័ពមួកខៀវកម្ពុជាបានហ្វឹកហាត់ជំនាញ ផ្នែកសង្គ្រោះប្រជាពលរដ្ឋដែលប្រឈម នឹងគ្រោះមហន្តរាយដោយសារទឹកជំនន់ ដែលអាចកើតមានឡើងជាយថាហេតុក្នុងរដូវវវស្សានេះ។ ការហ្វឹកហ្វឺនជំនាញអន្តរាគមន៍សង្រ្គោះគ្រោះមហន្តរាយ ដោយសារទឹកជំនន់ នៅចំណុចក្រោមស្ពានព្រែកក្តាម ក្នុងភូមិព្រែកក្តាម ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល។

នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពបានថ្លែងថា ការហ្វឹកហាត់ជំនាញសង្គ្រោះនាពេលនេះធ្វើឡើងស្របទៅនឹងកម្ពុជាត្រៀមលក្ខណៈក្នុងការបញ្ជូនកងកម្លាំងចូលរួមបេសកកម្មរបស់អង្គការសហប្រជាជាតិនាពេលខាងមុខនេះហើយក៏ជាការបន្ថែមនូវជំនាញសង្គ្រោះថ្មីមួយទៀតសម្រាប់កងយោធាមួកខៀវក្នុងការជួយសង្គ្រោះដល់មនុស្សជាតិទាំងក្នុងប្រទេសក៏ដូចជាក្នុងតំបន់បេសកម្មរបស់អង្គការសហប្រជាជាតិ។ សូមកោតសរសើរនិងវាយតម្លៃខ្ពស់នូវរាល់សកម្មភាពប្រឹងប្រែង យកចិត្តទុកដាក់ហ្វឹកហាត់ជំនាញសង្គ្រោះគ្រោះមហន្តរាយក៏ដូចជាគ្រោះថ្នាក់ដោយវិបត្តិទឹកជំនន់ ក៏ដូចជាបណ្តាគ្រោះថ្នាក់ក្នុងពេលធ្វើដំណើរតាមផ្លូវទឹក។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានមានប្រសាសន៍ថា ដោយសារអាកាសធាតុមានភ្លៀងធ្លាក់ជាប់ជាប្រចាំផងនោះ ស្ថានភាពទឹកជំនន់និងមានដោយយថាហេតុនៅតាមបណ្តាខេត្តមួយចំនួនជាបន្តបន្ទាប់ ដូចនេះកងកម្លាំងទាំងអស់ត្រូវត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់ដើម្បីចេញអន្តរាគមន៍ ២៤ម៉ោងលើ២៤ម៉ោង តាមបទបញ្ជារបស់រាជរដ្ឋាភិបាល និងការស្នើសុំពីអាជ្ញាធរមូលដ្ឋាន ដើម្បីចុះជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយធម្មជាតិដោយយថាហេតុផ្សេងៗដែលកើតមានឡើង ក្នុងភូមិសាស្រ្តនានា ។

វគ្គហ្វឹកហ្វឺននេះមានរយៈពេលបីសប្តាហ៍ ដោយចាប់ផ្តើមហ្វឹកហ្វឺនពីថ្ងៃទី៣ ខែសីហា ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ ដោយមានសិក្ខាកាមចូលរួមចំនួន ៣៥នាក់ និងយោធាចារ្យ ១០នាក់ ក្នុងនោះមាន ។ ពេទ្យសង្គ្រោះបឋម (First Aid) មកពីជំនាញគ្រប់គ្រង់ភស្តុភារ ហិរញ្ញវត្ថុ សុខាភិបាល និងសំណង់ និងក្រុមគ្រូបើកបរទូកស្មាច់ (អូប័រ) និងបច្ចេកទេសជួសជុលមកពីជំនាញគ្រប់គ្រងស្តង់ដារ សម្ភារ បចេ្ចកទេស ព្រមទាំងនាយទាហានសម្របសម្រួល របស់នាយកដ្ឋានផែនការ ប្រតិបត្តិការ និងហ្វឹកហ្វឺន នៃមជ្ឈមណ្ឌលជាតិ (NPMEC) ជាច្រើនរូបបានចូលរួម ។

យោងតាមច្បាប់ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ យុទ្ធសាស្រ្ត ចតុកោណ របស់រាជរដ្ឋាភិបាល ដំណាក់កាលទី៤ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ (ឆ្នាំ២០១៩-២០២៣) និងគោលការណ៍សំខាន់នៃការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ដោយសារទឹកជំនន់ ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត និងដើម្បីការពារអាយុជីវិត និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ថែទាំសុខភាព វប្បធម៌ កេរ្តិ៍ដំណែល ទ្រព្យសម្បត្តិ និងប្រព័ន្ធអេកូឡូស៊ីពីឥទ្ធិពលគ្រោះថា្នក់នៃគ្រោះមហន្តរាយផ្សេងៗនៅទូទាំងប្រទេសកម្ពុជា ៕ រក្សាសិទ្ធិដោយៈចេស្តារ

×