វេលាយប់ថ្ងៃទី ៤ ខែ១១ បណ្តាញព័ត៌មាន Al Arabiya បានធ្វើឲ្យពិភលោកភ្ញាក់ផ្អើលយ៉ាងខ្លាំង គ្រាប្រកាសថា Saudi Arabia (អារ៉ាប់ប៊ីសាអូឌីត) បានចាប់ឃុំខ្លួនជាផ្លូវការ ចំពោះសមាជិករាជវង្ស១១អង្គ របស់មហាក្សត្រប្រទេសនេះ។ ក្នុងចំណោមអ្នកត្រូវចាប់ខ្លួនក៏មានព្រះអង្គម្ចាស់ Alwaleed Bin Talal -ជើងខ្លាំងក្នុងចំណោមមហាសេដ្ឋីលំដាប់កំពូលនៅ Saudi Arabia ដែលក្តោបក្តាប់ក្រុមហ៊ុនធំៗ ព្រមទាំងមូលនិធិល្បីៗ…។
ព្រះអង្គម្ចាស់ Talal កំពុងក្តោបក្រាប់ ក្រុមហ៊ុនវិនិយោគ Kigdom Holdig ម្ចាស់ភាគហ៊ុនធំរបស់ News Corp , Time Warner , Citigroup , Twintter , Apple… ព្រះអង្គក៏ជាអ្នកត្រួតត្រាទាំងស្រុងលើបណ្តាញទូរទស្សន៍ផ្កាយរណបរបស់បណ្តាប្រទេសអារ៉ាប់។
តាម New York Times ករណីចាប់ឃាត់ខ្លួននេះ ត្រូវបានអនុវត្តភ្លាមៗបន្ទាប់ពីគណៈកម្មាធិការប្រឆាំងអំពើពុករលួយរបស់ Saudi Arabia ត្រូវបង្កើត។ អង្គភាពនេះដឹកនាំដោយព្រះអង្គម្ចាស់ Mohamed Bin Salman ហើយមានអំណាចវិនិច្ឆ័យទោសពុំរើសមុខចំពោះគ្រប់បុគ្គលឲ្យតែមានប្រព្រឹត្តអំពើពុករលួយសូកប៉ាន់។
អាកាសយានដ្ឋានឯកជនរបស់ក្រុមអង្គម្ចាស់ទាំងនេះ ត្រូវបានហ៊ុំព័ទ្ធដើម្បីទប់ស្កាត់មិនឲ្យពួកអ្នកជំនួញគ្រួសាររាជវង្សចាកចេញពីប្រទេស ។ នេះពិតជាសកម្មភាពមួយពុំធ្លាប់មាននៅប្រទេសមជ្ឈិមបូព៌ាដ៏មានបានមួយនេះ។
ប្រភពខ្លះឲ្យដឹងថា កន្លែងឃុំខ្លួនរបស់ព្រះអង្គម្ចាស់ ១១អង្គនេះគឺជាសណ្ឋាគារ Ritz Carlton ដ៏ល្បីល្បាញនៅរាជធានី Riyadh ។ សណ្ឋាគារ Saudi Arabia នេះជាកន្លែងកម្សាន្តចម្រុះជាន់ខ្ពស់គ្រប់គ្រងដោយសម្ព័ន្ធក្រុមហ៊ុន The Ritz Carlton ដែលមានសណ្ឋាគារលំដាប់កំពូលៗជាង៩១ ក្នុងប្រទេសនិងតំបន់លំហែកាយ ៣០ នៅពិភពលោក។
ក្រុមហ៊ុន Ritz Carlton បង្កើតនៅឆ្នាំ១៩៨៣ នាទីក្រុង Booton រដ្ឋ Messachusetts (អាមេរិក) ។
សណ្ឋាគារ Rots Calrton នារដ្ឋធានី Riyadh មានលំដាប់ផ្កាយ ៥ អន្តរជាតិ សាងលើផ្ទៃដីជាង ២០០.០០០ម៉ែត្រការ៉េ។ មានបន្ទប់ចំនួន ៤៩២ ក្នុងនោះបន្ទប់សម្រាប់ថ្នាក់រាជវង្សមាន១ និងលំដាប់ប្រធានាធិបតីមាន១ដែរ៕ ដោយ ៖ សូយន