Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រួសារ និងសុភមង្គល៖ ចំណុចគួរដឹង សម្រាប់ការដាក់ទោសកូន ដោយការវាយ

“បើស្រឡាញ់កូន ឱ្យវាយ” ជាពាក្យដែលចាស់ៗនាំគ្នាប្រតិបត្តិមកតាំងពីបុរាណ ដែលអាចប្រើប្រាស់បានល្អចំពោះគ្រួសារខ្លះ តែបច្ចុប្បន្នគ្រូពេទ្យចិត្តសាស្ត្រកុមារ បានណែនាំឱ្យប្ដូរទស្សនគតិនោះចេញ សម្រាប់ឪពុកម្ដាយសម័យថ្មី ឱ្យដាក់ទោសកូនដោយការឱប (ស្រឡាញ់កូន ឱ្យឱប) វិញ ទើបប្រសើរជាង។ ការវាយកូន អាចវាយបាន តែវាយយ៉ាងម៉េច និងវាយនៅពេលណា ទើបហុចផលឱ្យកូនមានទង្វើបែបវិជ្ជមាន យើងនាំគ្នាតាមដានជាបន្ត…

ការដាក់ទោសកូនដោយការវាយ គួរចាប់ផ្ដើមជាមួយកូន ពេលអាយុប៉ុន្មាន?

វាយកូនពេលអាយុប៉ុន្មាន? ប្រហែលជាសំណួរដ៏ល្ងង់ៗមួយ ដែលមនុស្សជាច្រើន អានហើយអស់សំណើច…ឆ្កួតទេដឹង ចេះសួរកើត? ក្នុងផ្នែកវេជ្ជសាស្ត្រ គ្រូពេទ្យចិត្តសាស្ត្រ មានគោលការណ៍ក្នុងការវាយកូន ដែលឪពុកម្ដាយត្រូវដឹងថា វាយនៅពេលណា និងក្នុងអំឡុងអាយុដែលស័ក្តិសម។ ការវាយកូន ឪពុកម្ដាយពិតជាត្រូវការវាយ ដើម្បីប្រដៅឱ្យចេះ ឱ្យចាំ វាយព្រោះស្រឡាញ់ ត្រូវវាយកូន ពេលអាយុ ៣ឆ្នាំឡើងទៅ ព្រោះក្មេងវ័យ ៣ឆ្នាំនេះ អាចចេះបែងចែក អ្វីល្អ អ្វីមិនល្អ គួរមិនគួរ សមមិនសម និងគេយល់ពីអ្វី ដែលម្ដាយធ្វើចំពោះគេបានខ្លះៗហើយ។

ការដាក់ទោសកូន ដោយការវាយ ដែលត្រឹមត្រូវ

ការដាក់ទោសកូនដោយការវាយ គឺជាជាការដាក់ទោសកម្រិតខ្ពស់បំផុត និងយើងសូមណែនាំ ឱ្យវាយដោយកំហុស ៣យ៉ាង ដូចជា…
១.វាយកូន ព្រោះកូនធ្វើបាប ឬបំផ្លាញខ្លួនឯង។
២.វាយកូន ព្រោះកូនធ្វើបាប ឬបំផ្លាញអ្នកដទៃ។
៣.វាយកូន ព្រោះកូនបំផ្លាញរបស់របរ។

រូបបែបនៃការវាយកូនដែលល្អបំផុត គឺគួរវាយដោយប្រើដៃ ព្រោះការវាយដោយប្រើវត្ថុផ្សេងៗ ក្មេងនឹងមានអារម្មណ៍ថា ជាទង្វើដែលធ្ងន់ធ្ងរ និងហុចផលវិជ្ជមានដល់ផ្លូវចិត្តរបស់កូន។

តើមានវិធីណាល្អជាង ការដាក់ទោសកូន ដោយការវាយនេះទេ?
យើងសូមណែនាំ ឱ្យដាក់ទោសដោយការឱបវិញ ព្រោះការឱប ច្បាស់ជាល្អជាងការវាយប្រាកដណាស់។ ការឱបកូន ត្រូវបានទទួលស្គាល់ជាសកលថា ល្អ! មានប្រយោជន៍ដល់ការអភិវឌ្ឍខួរក្បាលរបស់ក្មេង ធ្វើឱ្យកោសិកាខួរក្បាល ធ្វើការបានល្អឡើង។ ការប៉ះពាល់ សាងនូវសេចក្ដីស្រឡាញ់ សម្ព័ន្ធភាព និងជាចំណុចចាប់ផ្ដើម ដែលនឹងធ្វើឱ្យក្មេងបានរៀនយល់ដឹងពីសេចក្ដីស្រឡាញ់ ច្រើនជាងវិធីណាទាំងអស់។ ដូច្នេះការដែលនិយាយថា ស្រឡាញ់កូនឱ្យឱបនោះ គឺត្រឹមត្រូវណាស់ សម្រាប់ការដាក់ទោសបែបអ្នកម្ដាយវៃឆ្លាត នាយុគសម័យថ្មីនេះ៕

×