Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សុខភាពយើង៖ ចង់មាន E.Q. ខ្ពស់ ត្រូវតែអានអត្ថបទនេះ…៥តិចនិក ក្នុងការអភិវឌ្ឍភាពឆ្លាតវៃខាងអារម្មណ៍

បច្ចុប្បន្ននេះ ដូចដែលយើងទាំងអស់គ្នាបានដឹងហើយថា ក្រៅពីសមត្ថភាពក្នុងការគិតវិភាគ ការប្រើហេតុផល និងការគិតគណនា ដែលហៅថា I.Q. ហើយ មនុស្សយើងគួរមានភាពឆ្លាតវៃខាងអារម្មណ៍ ឬដែលហៅថា E.Q. គួបគូទៅជាមួយគ្នាផង ព្រោះវានឹងជួយឱ្យដំណើរជីវិតរស់នៅ ប្រព្រឹត្តទៅយ៉ាងចម្រើន និងមានសេចក្តីសុខ។
អ្នកដែលមាន E.Q. (Emotional Quotient) ខ្ពស់ នឹងមានថាមពលផ្លូវចិត្តដែលល្អ ពឹងពាក់លើខ្លួនឯងបាន មានឥស្សរភាព
អាចទទួលដឹង និងយល់ ទាំងពីអារម្មណ៍របស់ខ្លួនឯង និងរបស់អ្នកដទៃ រហូតដល់អាចសម្រួល ឬគ្រប់គ្រងអារម្មណ៍បានស័ក្តិសមនឹងស្ថានការណ៍។ ដូច្នេះការអភិវឌ្ឍភាពឆ្លាតវាងវៃខាងអារម្មណ៍ គឺជារឿងសំខាន់មួយ ដែលយើងអាចធ្វើបាន ដោយប្រើតិចនិកដូចខាងក្រោមនេះ…

ដឹងទាន់ពីអារម្មណ៍ខ្លួនឯង

ហ្វឹកហាត់ ក្នុងការធ្វើឱ្យដឹងទាន់ពីអារម្មណ៍របស់ខ្លួនឯងឱ្យបានញឹកញាប់ ដោយការប្រាប់ខ្លួនឯងឱ្យបានថា ខណៈនេះខ្លួនកំពុងមានអារម្មណ៍យ៉ាងម៉េច និងទទួលដឹងឱ្យបាន ពីភាពប្រែប្រួលខាងអារម្មណ៍ដែលកំពុងកើតឡើង។

ចាត់ការអារម្មណ៍ខ្លួនឯង

នៅពេលកើតមានអារម្មណ៍អវិជ្ជមាន ដូចជា មួម៉ៅ មិនពេញចិត្ត សោកសៅ ខូចចិត្ត ចូរដឹងទាន់ពីអារម្មណ៍ទាំងនោះ និងរិះរកវិធីចាត់ការវា ដែលស័ក្តិសម និងល្មមសមរម្យ។

យល់ពីអារម្មណ៍អ្នកដទៃ

ផ្តល់នូវការយកចិត្តទុកដាក់ ចាប់អារម្មណ៍ចំពោះអារម្មណ៍អ្នកដទៃ រួមទាំងតបស្នងឱ្យដឹងថា យល់ និងយល់ចិត្តគេដោយក្ដីអាណិតមេត្តា។

សាងកម្លាំងដឹកនាំផ្លូវចិត្តដល់ខ្លួនឯង

រំឭកឡើងវិញ នូវអ្វីដែលសំខាន់ចំពោះជីវិត ស្វែងរកប្រយោជន៍ពីឧបសគ្គ សម្លឹងពិភពលោកក្នុងន័យវិជ្ជមាន សាងអត្ថន័យក្នុងជីវិត និងផ្តល់កម្លាំងចិត្តដល់ខ្លួនឯង។

ស្គាល់ពីការសាងសម្ព័ន្ធភាពដែលល្អ
មានទឹកចិត្តល្អ មេត្តាអនុគ្រោះ ចែករំលែក ហ៊ានសម្តែងចេញយ៉ាងស័ក្តិសមល្មម និងរៀនយល់ដឹង ពីការបង្ហាញគំនិតយោបល់
ជំទាស់យ៉ាងរីកចម្រើន។

អ្នកដែលមានភាពឆ្លាតវៃខាងអារម្មណ៍ តែងមានប្រៀបជាងអ្នកដទៃក្នុងការរស់នៅ និងមានដំណើរជីវិត ដែលនឹងប្រកបទៅដោយសេចក្តីសុខ សន្តិភាព និងសម្បូរទៅដោយសម្ព័ន្ធមិត្ត និងមានអ្នកគោរពស្ងើចសរសើរច្រើន៕

×