ភ្នំពេញ៖ ស្ត្រីម៉ាស្សាម្នាក់ នៅហាងកោសជប់ពេញចិត្តផ្លូវលូប្រាំ បានដេកស្លាប់ ដែលសមត្ថកិច្ចសង្ស័យថាជាអំពើរំលោភសម្លាប់។ ហេតុការណ៍នេះ វេលាម៉ោង១៣ ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្ទះជួលលេខ២៧ ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ស្ត្រីរងគ្រោះ ឈ្មោះ ឆន ធឿន អាយុ៣៣ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ ជាអ្នកកោសជប់ម៉ាស្សា បានដេកស្លាប់ ដោយមានកន្សែងរុំក និងដែកលួសជាប់នឹងក។
លោក ហួ ម៉េងវ៉ាង អធិការរងនគរបាលខណ្ឌមានជ័យ បានថ្លែងថា ករណីនេះអាចរឿងរំលោភ ហើយសម្លាប់ តែនៅពេលនេះ កំពុងរង់ចាំខាងសមត្ថកិច្ចកោសល្យវិច័យ។ កម្លាំងសមត្ថកិច្ចបាននិងកំពុងធ្វើការស្រាវជ្រាវ ដើម្បីតាមចាប់ជនដៃដល់ យកមកផ្តន្ទាទោស តាមច្បាប់៕ ដោយ៖កូឡាប