ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកItoMimpeiប្រធានដឹកនាំក្រុមការងារត្រៀមការសិក្សាស្រាវជ្រាវរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA)បានចុះហត្ថលេខាលើកំណត់ហេតុពិភាក្សាកាលសិក្សាមូលដ្ឋានគំរោងអភិវឌ្ឍន៏ប្រពន្ធ័ប្រឡាយ លូទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ។ការចុះហត្ថលេខានេះធ្វើឡើងនៅសាលារាជធានីភ្នំពេញនារសៀលថ្ងៃទី២៥ខែឧសភាឆ្នាំ២០១៨។
មន្ត្រីរដ្ឋបាលរាជធានីបានឱ្យដឹងថា៖ក្នុងកំណត់ហេតុបានបញ្ជាក់ថាដើម្បីឆ្លើយតបទៅនឹងសំណូមពររបស់រាជរដ្ឋាភិបាលកម្ពុជា រដ្ឋាភិបាលជប៉ុនបានសំរេចដាក់ចេញនូវការសិក្សាមូលដ្ឋានសំរាប់គំរោងអភិវឌ្ឍន៏ប្រពន្ធ័ប្រឡាយលូទឹកកខ្វក់ក្នុងរាជធានីភ្នំពេញដោយបានប្រគល់ការសិក្សាគំរោងនេះទៅអោយJICAជាអ្នកអនុវត្ត។អង្គការJICAបានបញ្ជូនក្រុមត្រៀមសិក្សាសំរាប់គំរូគំរោងមកកាន់ប្រទេសកម្ពុជាដែលដឹកនាំអនុវត្តដោយលោកបណ្ឌិត អិតូមិម ប៉េអិ ប្រធានក្រុមការងារគ្រប់គ្រងបរិស្ថានសាកល និងក្រុមការងារប្រចាំនៅកម្ពុជាដោយចាប់សិក្សាពីថ្ងៃទី២២ដល់ថ្ងៃទី២៥ ឧសភា។
ក្រុមការងារបានរៀបចំកិច្ចពិភាក្សាជាបន្តបន្ទាប់ជាមួយមន្ត្រីពាក់ពន្ធ័របស់រដ្ឋាភិបាលកម្ពុជានិងបានដាក់ចេញជាការចុះស្រាវជ្រាវទាមទីតាំងរបស់គំរោង។បន្ទាប់ពីបញ្ចប់ការសិក្សារដ្ឋាភិបាលជប៉ុនបានបញ្ជូនក្រុមបេសកកម្មចំនួន៣ក្រុមដើម្បីការប្រមូលរាល់ទិន្ន័យដែលពាក់ពន្ធ័ក្នុងនោះក្រុមបេសកកម្មរបស់JICAសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញដើម្បីត្រៀមរៀបចំឯកសារសំរាប់ឈានទៅដល់ការអនុមត័ផ្តល់ជំនួយលើគំរោងនេះពីរាជរដ្ឋាភិបាលជប៉ុន។គោលបំណងរបស់គំរោងនេះគឺដើម្បីកាត់បន្ថយជាអប្បរិមានូវបន្ទុកនៃការបំពុលទឹកក្នុងបឹងជើងឯកតាមរយះការសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកសំអុយថ្មី ដែលនឹងរួមចំណែកការពារ កែលំអរទឹកអនាម័យនឹងបរិស្ថាននៅបឹងជើងឯក៕ ដោយ៖បញ្ញាស័ក្តិ