ច្រើនឆ្នាំមកហើយ និយាយរួមឆ្លងកាត់មនុស្សពីរជំនាន់ ដែលថូផ្កាមួយនេះ ត្រូវបានគេយកទៅទុកកន្លៀតឃ្លាំង ព្រោះតែពីរតំណមកហើយនៃគ្រួសារនេះពុំចង់ឃើញវា ។
ថូផ្កាតម្លៃ ៦០០.០០០ដុល្លារ
នៅថ្ងៃមួយពេលរៀបចំរើផ្ទះ ហើយធ្វើការបោសសម្អាតឃ្លាំងលើពិដាន គ្រួសារមួយនៅបារាំងបានក្រឡេកឃើញថូផ្កាមួយខ្ចប់ក្នុងក្រដាសកាសែតចាស់។ ម្ចាស់ផ្ទះក៏បានយកវា សាកល្បងទៅឲ្យក្រុមហ៊ុនដេញថ្លៃ ដើម្បីកំណត់ថ្លៃសាកមើល ព្រោះគាត់គិតថា យ៉ាងតិចបំផុតវាក៏ជាវត្ថុបុរាណមួយដែរ ព្រោះបន្សល់ទុកពីជីទួត ជីលួតរបស់លោកម្លេះ ។ ស្មានមិនដល់ថា ក្រុមហ៊ុន ហ៊ានឲ្យតម្លៃវា ៦០០.០០០ដុល្លារ ដោយហេតុថា វាជាវត្ថុផលិតនៅរជ្ជកាលថាំង ប្រទេសចិន -នេះបើតាម CNN ។
ម្ចាស់ថូនេះនិយាយថា ៖ គ្រួសារពួកខ្ញុំមិនចូលចិត្តវាទេ ជីដូនជីតា និងឪពុកម្តាយខ្ញុំក៏ដូច្នេះដែរ ។ វត្ថុទាំងនេះតាយាយរបស់លោក ទទួលបានមរតកពីសាច់ញាតិរបស់គាត់យូរយារណាស់មកហើយ ។
ចំណែកអ្នកជំនាញការវិញពិតជាត្រេកអរយ៉ាងខ្លាំង នេះជាថូផ្កាតែមួយគត់ដែលមានលក្ខណៈដើមទាំងស្រុងលើពិភពលោក ដែលផលិតក្នុងរជ្ជកាលថាំង ៕ ចន្ទ្រា