ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី៣១សីហា ដល់ ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២។ ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលខ្សោយ ពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតីបក់ ក្នុងកម្រិតពីខ្សោយទៅមធ្យម ។ នៅចន្លោះថ្ងៃទី៣-៥ ខែកញ្ញា កម្ពុជាទទួលរងឥទ្ធិពល ពីជ្រលងនៃប្រព័ន្ធសម្ពាធទាប (ITCZ ) ដែលអូសបន្លាយលើភាគខាងជើងថៃ ឡាវ និងវៀតណាម។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖
១) បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖ សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦ °C, សីតុណ្ណភាពអតិបរមា មានពី ៣២-៣៥ °C, នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម ជាមួយគ្នានោះផ្នែកខ្លះនៃបណ្តាខេត្ត នៅទំនាបភាគកណ្ដាល និងភាគពាយ័ព្យអាចមានភ្លៀង ដោយអន្លើរក្នុងកម្រិតបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ ។
២) បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖ សីតុណ្ហភាពអប្បបរមា មានពី ២២-២៥ °C, សីតុណ្ហភាពអតិបរមា មានពី ៣២-៣៥ °C, នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅមធ្យម ជាមួយគ្នានោះផ្នែកខ្លះអាចមានភ្លៀង ដោយអន្លើរក្នុងកម្រិតបង្គួរលាយឡំ ទៅដោយផ្គរ រន្ទះ ។
៣) តំបន់មាត់សមុទ្រ៖ សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C, សីតុណ្ណភាពអតិបរមា មានពី ៣១-៣៣ °C, នឹងអាចមានភ្លៀង ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី