Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ម៉ឹង សំផន ចុះ​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ដល់​ខ្នង​ផ្ទះ​នៅ​ឃុំ​ព្រៃ​គគីរ ស្រុក​ចន្ទ្រា និង​បាន​ប្រាប់​ប្រជាពលរដ្ឋ​ឱ្យ​ត្រៀម​ឯកសារ​ដើម្បី​ទៅ​បោះឆ្នោត​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨

​​ស្វាយរៀង ៖ ​លោក ម៉ឹង សំផន ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ស្រុក​ចន្ទ្រា​និង​ក្រុង​បាវិត​នៅ​ព្រឹក​ថ្ងៃទី​២៧​ខែឧសភា​ឆ្នាំ​២០១៨​នេះ​បាន​ចុះ​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​នៅតាម​ខ្នង​ផ្ទះ​ស្ថិតនៅ​ក្នុងភូមិ​ព្រៃ​គគីរ​ឃុំ​ព្រៃ​គគីរ​ស្រុក​ចន្ទ្រា​ខេត្តស្វាយរៀង​ដើម្បី​សួរសុខទុក្ខ​និង​ចង់ដឹង​ពី​តម្រូវការ​របស់​បងប្អូន​ប្រជា​ពល​ដ្ឋ​នៅ​មូលដ្ឋាន​ដើម្បី​ដោះស្រាយ​អោយបាន​ទាន់ពេលវេលា​។​

​លោក ម៉ឹង សំផន បាន​ថ្លែងថា ៖ គណបក្ស​ប្រជាជន​កម្ពុជា​គឺជា​គណបក្ស​ចាស់ទុំ​មួយ​ដែល​ប្រកាន់យក​នូវ​ការ​ធ្វើអំពើ​ល្អ​និង​តែងតែ​នៅ​រួមសុខ​រួមទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ ហើយ​បាន​កសាង​ប្រទេស​តាំង​បាតដៃ​ទទេរ​អោយមាន​ភាព​រីកចម្រើន​លើ​គ្រប់​វិស័យ​ជាពិសេស​បាន​នាំមក​នូវ​សុខសន្តិភាព​ពេញ​ផ្ទៃ​ប្រទេស​ដែល​គ្មាន​គណបក្ស​ណា​អាច​ធ្វើបាន​នោះឡើយ​។​

​លោក ម៉ឹង សំផន ក៏បាន​អំពាវនាវ​អោយ​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ទៅ​បោះឆ្នោត​នៅ​ថ្ងៃទី​២៧​ខែឧសភា​ឆ្នាំ​២០១៨​អោយបាន​គ្រប់ៗ​គ្នា​គឺ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ហើយ​កុំ​ជឿ​ការ​ញុះញង់​ណាមួយ​ដែល​មិនអោយ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត ហើយ​សមត្ថកិច្ច​ត្រូវ​ចាត់វិធានការ​ចំពោះ​បុគ្គល​ណា​ដែល​ដើរ​ឃោសនា​មិនអោយ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​ផងដែរ​។​

​សូមបញ្ជាក់ថា ៖ លោក ម៉ឹង សំផន ប្រធាន​ក្រុមការងារ​ចុះ​ស្រុក​ចន្ទ្រា​និង​ក្រុង​បាវិត​បាន​សហការ​ជាមួយ​អាជ្ញាធរ និង​ក្រុមការងារ​ចុះ​តាម​ភូមិ​ឃុំ​សង្កាត់​ធ្វើអោយ​មូលដ្ឋាន​ស្រុក​ចន្ទ្រា​និង​ក្រុង​បាវិត​ទទួលបាន​សមិទ្ធផល​បានជា​ច្រើន​ទាំង​ផ្លូវ​ចាក់​កៅស៊ូ ផ្លូវលំ និង​ប្រឡាយទឹក​ខ្វាត់ខ្វែង សាលារៀន មន្ទីរពេទ្យ សាលាឃុំ​សង្កាត់​។​ល​។​ទាំងអស់​ដោយសារ​ការ​ខិតខំ​ប្រឹងប្រែង​ពី​ក្រុមការងារ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​និង​អាជ្ញាធរ​ដែល​ពាក់​ព​ន្ធ័​ផងដែរ ៕ វ៉ៃ​កូ​​

×