Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ពីថ្ងៃទី៧ ដល់១២ កញ្ញា ស្ថានភាពធាតុអាកាស នឹងមានភ្លៀងធ្លាក់ខ្លាំង នៅក្នុងភូមិសាស្ដ្រជាប់តំបន់ជួរភ្នំទីទំនាបនិងជាប់ផ្លូវទឹក

ភ្នំពេញ៖ ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី៧ ដល់១២ កញ្ញា និងមានភ្លៀងធ្លាក់ខ្លាំងសូមសាធារណជនជ្រាបជាព័ត៌មាន , ដោយឡែកសម្រាប់ប្រជាពលរដ្ឋរស់នៅ បណ្តាខេត្តនៅក្នុងភូមិសាស្ដ្រជាប់តំបន់ជួរភ្នំទីទំនាបនិងជាប់ផ្លូវទឹកសូមបង្កើនការ ប្រយ័ត្នខ្ពស់ ចំពោះជំនន់ទឹកភ្លៀង ចាប់ពីថ្ងៃទី៧ដល់១៣ កញ្ញា ២០២២។

ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី៧-១៣ ខែកញ្ញា ឆ្នាំ២០២២។

ក្រសួងធនធានទឹកបានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា ទទួលរងឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប (ITCZ) សម្ពាធទាប និងខ្យល់មូសុងនិរតីបក់ក្នុងល្បឿនពីមធ្យមទៅបង្គួរ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

១) តំបន់ទំនាបកណ្តាល ៖ សីតុណ្ហភាពអប្បបរមាមានពី ២៣-២៥ °C , សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C , នឹងអាចមានភ្លៀងនៅក្នុងកម្រិតពីមធ្យមទៅបង្គួរ ក្នុងនោះតំបន់ខ្លះក៏មានភ្លៀងធ្លាក់ច្រើន ដោយអន្លើលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

២) តំបន់ខ្ពង់រាប ៖ សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C , សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C , នឹងអាចមានភ្លៀងនៅក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

៣) តំបន់មាត់សមុទ្រ ៖ សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C , សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C , នឹងអាចមានភ្លៀងនៅក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

ដោយឡែកសម្រាប់ប្រជាពលរដ្ឋរស់នៅបណ្តាខេត្ត នៅក្នុងភូមិសាស្ត្រជាប់តំបន់ជួរភ្នំទីទំនាប និងជាប់ផ្លូវទឹក សូមបង្កើនការប្រយ័ត្នខ្ពស់ ចំពោះជំនន់ទឹកភ្លៀង ចាប់ពីថ្ងៃទី៦-៩ ខែកញ្ញា និងនៅលើផ្ទៃសមុទ្រ មានភ្លៀងខ្យល់ និងរលកសមុទ្រខ្ពស់ ចាប់ពីថ្ងៃទី៧-៩ ខែកញ្ញា៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

×